ERA Cambodiaទទួលបានពានរង្វាន់ចំនួនបីពីព្រឹត្តិការណ៍លំដាប់អន្តរជាតិនៅប្រទេសសឹង្ហបុរី

ចែករំលែក

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមថ្នាក់ដឹកនាំ និងអ្នកលក់ឆ្នើមរបស់ERA Cambodiaបានទទួលពានរង្វាន់សំខាន់ៗចំនួន៣ ពីព្រឹត្តិការណ៍ដែលមានអ្នកចូលរួម ប្រមាណ២០០០នាក់នៅប្រទេសសឹង្ហបុរី។

លោកខន គង្គាអគ្គនាយកក្រុមហ៊ុនERA Cambodiaបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីថ្ងៃទី២១ មិនាថា កម្មវិធីASIA PACIFIC AWARD លំដាប់អន្តរជាតិនេះ ជាការអបអរសាទរ សម្រាប់អ្នកទទួលបានជោគជ័យនៅឆ្នាំ២០២៤ និងអ្វីកាន់តែពិសេស គឺការពិភាក្សាពីផែនការ ការផ្លាស់ប្តូរយោបល់ និងយុទ្ឋសាស្រ្តសម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៥ខាងមុខ។

កម្ពុជាទទួលបានពានរង្វាន់ចំនួន៣ គឺ Top Achiever1 , Top Manager1 និង ពានTop New Achiever​1 ពីព្រឹត្តិការណ៍ដែលរៀបចំនៅសណ្ឋាគារ និងរមណីយដ្ឋានMarina Bay Sand។

លោកខន គង្គាបានបន្តថា ទីផ្សារខុនដូបាននិងកំពុងងើបឡើងវិញបណ្តើរៗ ជាមួយការមកដល់របស់វិនិយោគិនអន្តរជាតិ ដែលស្វែ​ងរកឱកាសវិនិយោគ ដើម្បីទទួលបានផលចំណេញពីកម្ពុជា ខណៈការវិនិយោគអចលនទ្រព្យនៅកម្ពុជា នៅតែទទូលបានផលចំណេញពីការវិនិយោគចន្លោះពី៦ ទៅ៧ភាគរយប្រចាំឆ្នាំ ដែលតួលេខនេះ មានអត្រាខ្ពស់ជាងគេធៀប នឹងបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

កាលពីពេលថ្មីៗនេះ ការសិក្សាបានបង្ហាញថា កម្ពុជាស្ថិតក្នុងចំណោមប្រទេស១ ក្នុងចំណោមប្រទេសចំនួន១០ នៅលើពិភពលោក ដែលវិនិយោគិនសឹង្ហបុរី ស្វែងរកឱកាសវិនិយោគអចលនទ្រព្យច្រើនជាងគេ៕


ចែករំលែក