ប្រធានសហព័ន្ឋទេសចរណ៍ៈអ្នកធុរកិច្ចឥណ្ឌាចាប់ផ្តើមស្វែងរក ឱកាសវិនិយោគលើវិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ប្រធានសហព័ន្ឋទេសចរណ៍កម្ពុជា លោកឌិន សុមេធារិទ្ឋបានបង្ហើបឲ្យដឹងថា ក្រុមប្រតិបត្តិករទេសចរណ៍ឥណ្ឌា បានមកកម្ពុជាដើម្បីស្វែងរកមកិច្ចសហការ និងវិនិយោគលើវិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា។

       លោកបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកា​លពីល្ងាចថ្ងៃទី២២ មិនានេះថា ក្រុមហ៊ុនអាកាសចរណ៍Indigoនឹងធ្វើការហោះហើរពីទីក្រុងចំនួន២ មកកាន់ខេត្តសៀមរាប និងរាជធានីភ្នំពេញ ហេតុនេះក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍របស់ឥណ្ឌា ពួកគេបានមកដល់កម្ពុជាបណ្តើរៗហើយ ព្រោះវាជាទីផ្សារថ្មីរបស់ពួកគេ។លោកបន្តថា “នៅប្រទេសឥណ្ឌាមិនមានកាស៊ីណូទេ ទេស​ចរណ៍មួយចំនួន ពួកគេចង់មកលេងកាស៊ីណូ ដែលនឹងផ្តល់ផលដល់ក្រុងភ្នំពេញ ព្រះសីហនុ និងសៀមរាប ដែលជាទីតាំងទេសចរណ៍ដ៏មានកិត្យានុភាព”។លោកបន្តថា “ក្រុមហ៊ុនទេសចរណ៍ទាំងនោះ ពួកគេមកស្វែងរកទីតាំងសណ្ឋា​គារ ភោជនីយដ្ឋាន ​ហើយខ្ញុំកំពុងគិតគូររៀបចំហាងឥណ្ឌា ដែលជាឱកាសមួយ សម្រាប់ទទួលភ្ញៀវទេសចរ​ណ៍ឥណ្ឌា”។Airlines in India to add 100 aircraft per year to fly 412 mn passengers |  Company News - Business Standardលោកឌិន សុមេធារិទ្ឋបានបន្តថា នៅកម្ពុជាភោជនីយដ្ឋាន និងសណ្ឋាគារឥណ្ឌា មានចំនួននៅមានកម្រិត ហេតុនេះពួកគេមកមិនត្រឹមតែសិក្សាទេ តែពួកគេស្វែងរកឱកាសវិនិយោគផងដែរ បើសិនជាពួកគេមើលឃើញឱកាស”។

 លោកបន្ថែមទៀតថា ក្រុមហ៊ុនឥណ្ឌាទាំងនោះ ទទួលបានជោគជ័យនៅប្រទេសផ្សេងៗរួចហើយ ហេតុនេះទើបពួកគេមករកឱកាសនៅប្រទេសយើង។ ពួកគេមកក្នុងភាពច្បាស់លាស់ ពួកគេជាអ្នកវិនិយោគភោជនីយដ្ឋាន និងសណ្ឋាគារ។លោកបន្តទៀតថា ពួកគេមកសិក្សាពីកញ្ចប់ទស្សនកិច្ចផងដែរថា ពេលភ្ញៀវឥណ្ឌាមកកាន់រាជធានីភ្នំពេញ គេទៅទស្សនានៅកន្លែងណា តទៅកន្លែងណា ទៅទស្សនាខេត្តព្រះសីហនុ នឹងទៅទស្សនាកន្លែងណាខ្លះ គេងនៅកន្លែងណា នៅសៀមរាបក៏ដូចគ្នា។

លោកឌិន សុធារិទ្ឋបានបន្តថា “ធម្មតាពួកគេមកមិនមានភាពពុះកញ្រ្ជោលនោះទេ តែបើពួកគេមកមើលឃើញឱកាស និងអាចរកផលចំណេញបានច្រើន ពួកគេនឹងមកកាន់តែច្រើននៅពេលអនាគត។ ក្រុមហ៊ុនឥណ្ឌាIndigo នឹងហោះហើរត្រង់ចេញពីទីក្រុងបាងហ្កាឡូ និងពីទីក្រុងញូដេលី មកកាន់កម្ពុជា នៅខែមិថុនាខាងមុខនេះ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here