ក្រុមហ៊ុនខ្នាតយក្សរបស់អាមេរិកPepsiCo ប្រកាសបណ្តាក់ទុន៤០០លានដុល្លារបន្ថែមនៅក្នុងប្រទេសវៀតណាម

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនផលិតអាហារ និងភេសជ្ជៈដ៏ល្បីឈ្មោះ របស់សហរដ្ឋអាមេរិកPepsiCo Inc គ្រោងបណ្តាក់ទុនវិនិយោគបន្ថែមទៀត ក្នុងប្រទេសវៀតណាម ដើម្បីសាងសង់រោងចក្រថ្មីចំនួន២ ដែលដំណើរការដោយថាមពលកកើតឡើងវិញ។

ការប្រកាសផែនការវិនិយោគបន្ថែមនេះ បានធ្វើឡើងក្នុងឱកាសដែលគណៈប្រតិភូ នៃសហគ្រាសអាមេរិកជាង៦០សហគ្រាស រួមទាំងក្រុមហ៊ុន Suntory PepsiCo Vietnam Beverage បានមកបំពេញទស្សនកិច្ច ការងាររយៈពេល៣ថ្ងៃ នៅប្រទេសវៀតណាមក្នុងសប្តាហ៍មុន។PepsiCo to invest $400M more in Vietnam - VnExpress Internationalយោងតាមប្រភពពីរដ្ឋាភិបាលវៀតណាម បានគូសបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុន PepsiCo គ្រោងសាងសង់រោងចក្រថ្មីចំនួន២បន្ថែមទៀត នៅក្នុងប្រទេសរបស់ខ្លួន ជាមួយដើមទុនចំនួន៤០០លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយ ដោយសារពត៌មាន Reuters។

រោងចក្រផលិតភេសជ្ជៈមួយ នឹងស្ថិតនៅក្នុងខេត្ត Long An ភាគខាងត្បូងនៃប្រទេសវៀតណាម ដោយគ្រោងចំណាយប្រាក់ជាង៣០០លានដុល្លារ ហើយរោងចក្រមួយទៀតគឺ រោងចក្រកែច្នៃម្ហូបអាហារ នឹងស្ថិតនៅខេត្តHa Nam ភាគខាងជើង ជាមួយនឹងទុនវិនិយោគ៩០លានដុល្លារ។ទោះបីជាយ៉ាងនេះក្តី របាយការណ៍​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ពេល​វេលា​ នៃ​ការ​ដាក់​ឱ្យដំណើរការ​រោងចក្រ​ទាំង​២នេះនោះ​ទេ។ បច្ចុប្បន្ន ក្រុមហ៊ុន PepsiCo កំពុងដំណើរការរោងចក្រចំនួន៥កន្លែង នៅទូទាំងប្រទេសវៀតណាម ក្រោយពីបានឈានជើងចូលប្រទេសនេះក្នុងឆ្នាំ១៩៩៤។

កាលពីចុងឆ្នាំ២០២៣កន្លងទៅ ក្រុមហ៊ុនPepsiCo ធ្លាប់អះអា​ងថា ខ្លួនបានទទួលវិញ្ញាបនបត្រវិនិយោគ សម្រាប់សាងសង់រោងចក្រនៅខេត្ត Ha Nam ដែលគ្រោងនឹងដាក់ឱ្យដំណើរការ នៅក្នុងត្រីមាសទី៣នៃឆ្នាំ២០២៥ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here