រថភ្លើងដើរដោយថាមពលអ៊ីដ្រូសែនដំបូងគេរបស់ពិភពលោក បានបញ្ចប់ការតេស្តសាកល្បងដោយជោគជ័យនៅក្នុងប្រទេសចិន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ រថភ្លើងក្នុងទីក្រុង ដែលដើរដោយថាមពលអ៊ីដ្រូសែន ដំបូងគេបង្អស់របស់ពិភពលោក បានបញ្ចប់ការតេស្តសាកល្បងដំណើរការ ប្រកបដោយជោគ​ជ័យ នៅលើខ្សែផ្លូវរត់សាកល្បង។

រថភ្លើងនេះ ត្រូវបានបង្កើតឡើងដោយឯករាជ្យ ដោយក្រុមហ៊ុន CRRC Changchun Railway Vehicles Co ដែលអាចរត់បានក្នុងល្បឿនអតិបរមា១៦០គីឡូម៉ែត្រក្នុងមួយម៉ោង។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន China Daily។

ការតេស្តសាកល្បងនេះ បានធ្វើឡើងយ៉ាងគ្រប់ជ្រុងជ្រោយ ដោយបានបង្ហាញថា ដំណើរការរបស់ប្រព័ន្ធរថភ្លើងទាំងមូល អាចប្រើការបាន ដែលនេះជារបកគំហើញដ៏សំខាន់មួយទៀត នៅក្នុងកម្មវិធីផលិតអ៊ីដ្រូសែន សម្រាប់បម្រើដល់វិស័យដឹកជញ្ជូនតាមផ្លូវដែក។

ក្នុងអំឡុងពេលបើកសាកល្បង រថភ្លើងនេះ អាចដំណើរការបានក្នុងល្បឿន១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងការប្រើប្រាស់ថាមពលជាមធ្យមត្រឹមតែ៥គីឡូវ៉ាត់ម៉ោងប៉ុណ្ណោះ ក្នុងមួយគីឡូម៉ែត្រ។ រថភ្លើង​នេះ​មាន​​ចំនួន៤ទូ និងត្រូវបានបំពាក់ទៅដោយប្រព័ន្ធឥន្ធនៈអ៊ីដ្រូសែន ដែលផ្តល់ថាមពលប្រកបដោយនិរន្តរភាព សម្រាប់ប្រតិបត្តិការរបស់រថភ្លើង។

រថភ្លើងនេះប្រើប្រាស់ប្រព័ន្ធផ្គត់ផ្គង់ ថាមពលកូនកាត់(Hybrid)  រួមជាមួយនឹងប្រព័ន្ធគ្រប់គ្រង និងចាត់ចែងថាមពលកូនកាត់អ៊ីដ្រូសែន-អគ្គិសនី ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន CRRC Changchun Railway Vehicles ផ្ទាល់តែម្តង។

ការផលិតរថភ្លើងដឹកជញ្ជូនតាមទីក្រុង ដែលដើរដោយថាមពលអុីដ្រូសែនផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដូចជា ការមិនប៉ះពាល់ដល់បរិស្ថាន ការធ្វើប្រតិបត្តិការ និងការថែទាំដោយរបៀបសាមញ្ញ និងការបណ្តាក់ទុនវិនិយោគ តិចជាងការផលិតរថភ្លើងផ្សេងទៀត៕World's first hydrogen-powered urban train completes trial run in ChinaWorld's first hydrogen-powered urban train completes trial run in ChinaWorld's first hydrogen-powered urban train completes trial run in ChinaWorld's first hydrogen-powered urban train completes trial run in China

LEAVE A REPLY

Please enter your comment!
Please enter your name here