ក្រុមមន្រ្តីជាន់ខ្ពស់ពិភាក្សាលើវឌ្ឍនភាពនៃការអភិវឌ្ឍផ្លូវដែក នៅកម្ពុជា

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់អន្តរក្រសួងបានបើកកិច្ចប្រជុំ ដើម្បីពិនិត្យពីវឌ្ឍនភាពផ្លូវដែកនៅកម្ពុជា ដែលជាការចង្អុលបង្ហាញពីសម្តេចបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។

កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស៊ុន ចាន់ថុលឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្រ្តីពាក់ព័ន្ឋជាច្រើនទៀត។

ដោយទទួលបានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កិច្ចប្រជុំនាព្រឹកនេះ ត្រូវបានរៀបចំឡើង ដើម្បីជជែកពិភាក្សាលើវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធផ្លូវដែក ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា។

អង្គប្រជុំបាន ពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ក្នុងគោលបំណងពិនិត្យមើលឡើងវិញ នូវការងារពាក់ព័ន្ធ ដើម្បីកំណត់បញ្ហាប្រឈម សំដៅស្វែងរកអភិក្រម ក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្លូវដែកដែលមានស្រាប់ទាំងនោះ ឱ្យកាន់តែមានប្រសិទ្ធភាព និងលើកកម្ពស់ សកម្មភាពការដឹកជញ្ជូនអន្តរមធ្យោបាយ នៅកម្ពុជាឱ្យកាន់តែសម្បូរបែប៕

LEAVE A REPLY

Please enter your comment!
Please enter your name here