អ្នកធុរកិច្ចប្រេស៊ីល កំពុងសិក្សា និងពិនិត្យមើលឱកាសវិនិយោគ នៅកម្ពុជា

0

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោករដ្ឋ សារ៉ាវុធ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ប្រេស៊ីល”។

       សិក្ខាសលានេះ សហការរៀបចំដោយក្រសួងពាណិជ្ជកម្ម ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការបរទេសប្រេស៊ីល ដោយមានការចូលរួមពីស្ថាប័នរដ្ឋ និងវិស័យឯកជននៃប្រទេសទាំងពីរ។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយកាលានុវត្តភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា សំដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ អមដោយបទបង្ហាញ អំពីគោលនយោបាយពាណិជ្ជកម្ម និងវិនិយោគដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងការចែករំលែកបទពិសោ​ធន៍ជោគជ័យ របស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការធ្វើអាជីវកម្មនៅកម្ពុជា។

សិក្ខាសាលានេះមានជាវេទិកាផ្គូផ្គងធុរកិច្ច ដែលតំណាងក្រុមហ៊ុនមកពីវិស័យឯកជន នៃប្រទេសទាំងពីរបានចែករំលែកព័ត៌មាន និងបង្កើតបណ្តាញសម្រាប់ឱកាសវិនិយោគ និងពាណិជ្ជកម្មជាមួយគ្នានាពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here