ក្រុមហ៊ុនរដ្ឋកូរ៉េខាងត្បូងចុះកិច្ចព្រមព្រៀងតម្លៃ៣ពាន់លានដុល្លារ ដើម្បីគ្រប់គ្រងអាកាសយានដ្ឋានរបស់ហ្វីលីពីន

0

ដោយ: គង់ លាងហួរ

ម៉ានីល: ក្រុមហ៊ុនរដ្ឋរបស់ប្រទេសកូរ៉េខាងត្បូង Incheon International Airport Corp. (IIAC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ៣ពាន់លានដុល្លារ ដើម្បីធ្វើទំនើបកម្ម និងគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងម៉ានីល Ninoy Aquino ចំនួន២៥ឆ្នាំ។

ប្រតិបត្តិករអាកាសយានដ្ឋានកូរ៉េ និងដៃគូសម្ព័ន្ធក្រុមហ៊ុនហ្វីលីពីន រួមមាន ក្រុមហ៊ុនសំណង់ San Miguel Holdings Corp. ក្រុមហ៊ុនវិនិយោគហិរញ្ញវត្ថុ RLW Aviation Development Inc. និងក្រុមហ៊ុន RMM Asian Logistics Inc. – បានចុះកិច្ចព្រមព្រៀងនេះជាមួយរដ្ឋាភិបាលហ្វីលីពីន។foreignpolicy.com/wp-content/uploads/2024/02/MANIL...តាមរយៈកិច្ចព្រមព្រៀងនោះ ក្រុមហ៊ុន Incheon International នឹងមានចំណែកភាគហ៊ុន១០% នៅក្នុងគម្រោងនេះ។ ចំណែក ក្រុមហ៊ុន San Miguel នឹងកាន់កាប់ភាគហ៊ុន៣៣% ខណៈក្រុមហ៊ុន RLW កាន់កាប់ភាគហ៊ុន៣០% និងក្រុមហ៊ុន RMM កាន់កាប់ភាគហ៊ុន២៧%។

ក្រោមគម្រោងភាពជាដៃគូសាធារណៈ និងឯកជន ជាមួយនឹងទុនវិនិយោគចំនួន៤ទ្រីលានវ៉ុន (ប្រហែល៣ពាន់លានដុល្លារ) ក្រុមហ៊ុនកូរ៉េខាងត្បូង នឹងទទួលខុសត្រូវចំពោះប្រតិបត្តិការ និងការថែទាំអាកាសយានដ្ឋានអន្តរជាតិក្រុងម៉ានីលទាំងមូល។Korea's Incheon Airport Corp. signs $3 billion deal to run Manila airport -  KED Globalការចងសម្ព័ន្ធ ដែលដឹកនាំដោយក្រុមហ៊ុន IIAC ដែលបានឈ្នះការដេញថ្លៃកាលពីខែកុម្ភៈកន្លងទៅ បានបង្កើតក្រុមហ៊ុនថ្មីមួយទៀត ដែលមានឈ្មោះថា New NAIA Infra Corp. (NNIC) សម្រាប់ធ្វើទំនើបកម្មគម្រោងអាកាសយានដ្ឋាននេះ។

ក្រុមហ៊ុន Incheon International បានអះអាងថា ខ្លួននឹងចាប់ផ្តើមគ្រប់គ្រង អាកាសយានដ្ឋានអន្តរជាតិ ទីក្រុងម៉ានីល ចាប់ពីខែកញ្ញា ឆ្នាំ២០២៤ សម្រាប់រយៈពេល២៥ឆ្នាំ រហូតដល់ឆ្នាំ២០៤៩ខាងមុខ។

ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះរំពឹងថា ខ្លួននឹងកើបប្រាក់ចំណូលបាន៣៦,៩ទ្រីលានវ៉ុន ឬ២៧,៦ពាន់លានដុល្លារ ពីការគ្រប់គ្រងអាកាសយានដ្ឋាននេះ ក្នុងរយៈពេល២៥ឆ្នាំ ដែលជាកិច្ចព្រមព្រៀងដ៏ធំបំផុត មិនធ្លាប់មានចាប់តាំងពីក្រុមហ៊ុននេះ បានបើកសម្ពោធព្រលានយន្តហោះរបស់ខ្លួនក្នុងឆ្នាំ២០០១៕

LEAVE A REPLY

Please enter your comment!
Please enter your name here