តើអ្វីជាមូលដ្ឋានធ្វើឲ្យធនាគារហត្ថាអាចបន្តឈរជើងយ៉ាងរឹងមាំ ក្នុងទីផ្សារ?

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ធនាគារ ហត្ថា បាន និងកំពុងប្រើប្រាស់ហិរញ្ញប្បទានសរុបជិត ៥០០ លានដុល្លារ នេះប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងគោលដៅធ្វើការពង្រីកវិសាលភាព ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនយ៉ាងទូលំទូលាយ ដល់អតិថិជនគោលដៅ និងដើម្បីពង្រឹងការគ្រប់​គ្រងសន្ទនីយភាព។

ក្រៅពីការផ្តល់ផ្នែកបច្ចេកទេស ការបណ្តុះបណ្តាល ការផ្តល់ប្រឹក្សាលើផ្នែកអភិបាលកិច្ច ធនាគារអាណាព្យាបាលរបស់យើង គឺធនាគារ ក្រុងស្រ៊ី ក៏បានបញ្ជូនប្រតិបត្តិករដែលមានជំនាញ (ធ្វើការរយៈពេលខ្លី) មកកាន់ធនាគារហត្ថាផងដែរ ក្នុងគោលដៅចែករំលែកភាពជោគជ័យ និងបទពិសោធន៍ល្អៗ នៅក្នុងវិស័យប្រតិការធនាគារ ផងដែរ។តើធនាគារនេះមានផែនការ និងយុទ្ឋសាស្រ្តអ្វីខ្លះ ទើបអាចឈរជើងបានយ៉ាងរឹងមាំក្នុងទីផ្សារ រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ?

លោកឧកញ៉ាហួត អៀងតុង ប្រធានអគ្គនាយកធនាគារហត្ថាបានមានប្រសាសន៍ឲ្យដឹងថា មានកត្តាជាច្រើន ដែលជំរុញឱ្យធ​នាគារហត្ថា អាចបន្តឈរជើងយ៉ាងរឹងមាំ មានច្រើន តែសូមលើកយកតែពីរបីចំណុចរួមមាន ដូចជា ទំនុកចិត្តរបស់អតិថិជន មកលើធនាគារហត្ថា ដែលសព្វថ្ងៃនេះ ធនាគារហត្ថា មានអតិថិជនប្រមាណកន្លះលាននាក់ កំពុងប្រើប្រាស់ សេវាហិរញ្ញវត្ថុរបស់ធនាគារ ហត្ថាប្រកបដោយទំនុកចិត្តខ្ពស់។

លោកបន្តថា ផលិតផល និងសេវាហិរញ្ញវត្ថុរបស់ធនាគារហត្ថា មានភាពសាមញ្ញ  ងាយស្រួល និងសមស្របសម្រាប់អតិថិជន ដោយផ្អែកលើតម្រូវការរបស់ពួកគាត់ជាអាទិភាព ប្រកបដោយតម្លាភាព និងមានភាពត្រឹមត្រូវ។

លោកឧកញ៉ាហួត អៀងតុងបានបន្តថា ភាពរីកចម្រើនរបស់ធនាគារ ហត្ថា ដោយសារបណ្តាញប្រតិបត្តិការទូទាំងប្រទេស កំពុងសាងសង់អគារការិយាល័យ កណ្តាលផ្ទាល់ខ្លួន និងដាក់ឱ្យប្រើប្រាស់ នូវផលិតផលនិងសេវាហិរញ្ញវត្ថុថ្មីៗជាច្រើន និងមានការគាំទ្រពីធនា​គារអាណាព្យាបាល គឺធនាគារក្រុងស្រ៊ី និងសម្ព័ន្ធហិរញ្ញវត្ថុ MUFG៕

LEAVE A REPLY

Please enter your comment!
Please enter your name here