កាសែតTimes of India លើកឡើងពីគោលដៅដ៏ស្រស់ស្អាតចំនួន៥នៅកម្ពុជាដែលភ្ញៀវទេសចរគួរមកទស្សនា

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: កាសែត Times of India បានចុះផ្សាយថា ប្រទេសកម្ពុជា មានភាពស្រស់ស្អាត ក្នុងអំឡុងខែមេសា ហើយបើ​លោកអ្នកមាន​គម្រោង​មក​លេងកម្ពុជា ​ក្នុង​ខែនេះ លោក អ្នកនឹងទទួលបានភាពសប្បាយរីករាយបំផុត។

ខែ​មេសា​ជា​ពេល​វេលា​ដ៏​ល្អ​ ក្នុង​ការ​ស្វែង​យល់​ពី​ប្រទេស​កម្ពុជា ព្រោះ​អាកាសធាតុ​មាន​ភាព​កក់ក្តៅ និង​ស្ងួត។
ខាង​ក្រោម​នេះ​គឺជា​គោលដៅទាំង​៥​ ដែលអ្នកគួរ​តែទៅ​ទស្សនា​ ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ខែ​មេសាខាងមុខ។

ទី១ ប្រាសាទអង្គរវត្ត

ខែ​មេសា គឺជា​ពេល​វេលា​ដ៏​ល្អ​ ដែលអ្នកគួរតែទៅ​ទស្សនា​ប្រា​សាទ​អង្គរវត្ត ព្រោះ​អាកាសធាតុ​នៅទីនោះ មាន​ពន្លឺ​ថ្ងៃ​ជា​ធម្មតា ប៉ុន្តែ​មិន​ក្តៅ​ពេកទេ។ អ្នកអាចទស្សនាចម្លាក់​ ស្ថាបត្យកម្ម​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល និង​ទីធ្លា​ដ៏ធំទូលាយ​ នៃ​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​មួយនេះ។ទី២ រាជធានីភ្នំពេញ

ភ្នំពេញ គឺជារាជធានី​របស់​ប្រទេស​កម្ពុជា​ ដែលផ្តល់​នូវ​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ វប្បធម៌ និង​ភាព​ទំនើប​។  លោកអ្នកអាចទៅទស្សនាព្រះបរមរាជវាំង  និងវត្តព្រះកែវមរកត ដែលមានកម្រាលឥដ្ឋធ្វើអំពីប្រាក់។ ម្យ៉ាងទៀត លោកអ្នកក៏អាចស្វែងយល់ ពីប្រវត្តិសោកនាដកម្មនៃរបបខ្មែរក្រហម នៅសារមន្ទីរប្រល័យពូជសាសន៍ គុកទួលស្លែង និងវាលពិឃាតបឹងជើងឯកផងដែរ។ទី៣ ទីក្រុងព្រះសីហនុ

ប្រសិនបើលោកអ្នក កំពុងស្វែងរកពេលវេលា សម្រាកកំសាន្តបែបឆ្នេរសមុទ្រ អ្នកគួរតែធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ។ លោកអ្នកអាចរីករាយ ជាមួយនឹងការស្រូបពន្លឺព្រះអាទិត្យ ទេសភាពឆ្នេរខ្សាច់ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយ ក្នុងចំណោមឆ្នេរដ៏ស្រស់ស្អាតជាច្រើនដូចជា ឆ្នេរអូត្រេស ឬឆ្នេរ Serendipity។លើសពីនេះ លោកអ្នកក៏អាចធ្វើដំណើរ តាមទូកទៅកាន់កោះក្បែរៗនោះ សម្រាប់ដំណើរផ្សងព្រេងមុជទឹកផងដែរ។

ទី៤ ទីក្រុងបាត់ដំបង

ទីក្រុង​ដ៏​ស្រស់​ស្អាត​មួយ​នេះ​ ស្ថិតនៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​ ដែលផ្តល់​នូវ​ទិដ្ឋភាព​ជីវិត​បែបប្រពៃណី​ខ្មែរ។ ជាមួយគ្នានេះ លោក អ្នកក៏អាចស្វែងយល់ពីស្ថាបត្យកម្ម ដែលបន្សល់ទុកពីសម័យអាណានិគម ទស្សនាផ្សារក្នុងស្រុក និងជិះឡូរីផងដែរ។ទី៥ ប្រាសាទកោះកេរ

ដើម្បីទទួលបាននូវបទពិសោធន៍ ដែលមិនធ្លាប់មានពីមុនមក លោក អ្នក អាចទៅទស្សនាប្រាសាទកោះកេរ ដែលជាទីតាំងបុរាណវត្ថុដាច់ស្រយាលមួយ ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា។  ទីក្រុងបុរាណនេះ ធ្លាប់ជារាជធានីនៃអាណាចក្រខ្មែរ និងសម្បូរទៅដោយប្រាសាទដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here