ក្រុមហ៊ុនលំដាប់យក្សរបស់ចិនCCCCសន្យាជម្រុញការស្ថាបនាព្រែកជីកហ្វូណនតេជោ

0

        ដោយៈ គង់ ហ្វីអូណា

        ប៉េកាំងៈ ក្រុមហ៊ុនលំដាប់យក្សរបស់ចិនCCCC ដែលជាសហគ្រាសដ៏ធំចំណុះឲ្យរដ្ឋាភិបាលចិន បានសន្យាជម្រុញការជីកព្រែកជីក ហ្វូណនតេជោនាពេលខាងមុខ។

លោកឈិន បុង (Chen Zhong) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្ស និងជាអនុប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនសាងសង់ទូរគមនាគមន៍ចិន បានថ្លែងបែបនេះ ក្នុងជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានឧត្តមទីប្រឹក្សាព្រះមហាក្សត្រកម្ពុជា។

លោកអនុប្រធានក្រុមហ៊ុនCCCC ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនChina Road and Bridge ជាក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលបច្ចុប្បន្នកំពុងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ -សៀមរាប, សៀមរាប-ប៉ោយប៉ែត និងកំពុងសិក្សាគម្រោងព្រែកជីកហ្វូណនតេជោ បានរាយការណ៍ពីការងារ គម្រោងសាងសងរបស់ក្រុម ហ៊ុន ជូនសម្ដេចតេជោបានជ្រាប។

សម្ដេចអគ្គមហាសេនាបតីតេជោបញ្ជាក់ថា “គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដ៏សំខាន់សម្រាប់កម្ពុជា”។

លោកអនុប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេចតេជោថា លោកបានយល់ពីសារៈសំខាន់ នៃគម្រោងជាប្រវត្តិសាស្រ្តរបស់កម្ពុជានេះ។ លោកបញ្ជាក់ជូនសម្ដេចតេជោថា លោកនឹងខិតខំប្រឹងប្រែងឱ្យគម្រោងព្រែកជីកហ្វូណនតេជោនេះ បានចេញជារូបរាងតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីឱ្យបានឆាប់។

លោកអនុប្រធានក្រុមហ៊ុន ក៏បានជម្រាបជូនសម្តេចតេជោផងដែរ ពីផ្លូវដែលក្រុមហ៊ុនបានសិក្សារួចហើយ ក្នុងនោះមានដូចជា ផ្លូវ ៥០-C ដែលតភ្ជាប់ពីកំពង់ធំ ទៅកំពង់ឆ្នាំង។ ផ្លូវជាតិលេខ៣ ពីកំពតទៅវាលរិញប្រមាណ២០គីឡូម៉ែត្រ ដែលជាផ្លូវខូចធ្វើមិនចេះចប់។ ផ្លូវនេះក្រុមហ៊ុនរបស់លោក ក៏បានសិក្សាចប់សព្វគ្រប់ហើយដែរ។

លោកអនុប្រធានក្រុមហ៊ុន ក៏បានស្នើសុំសម្តេចតេជោ សូមជួយជំរុញមិត្តចិនឱ្យទម្លាក់ថវិកា ដើម្បីក្រុមហ៊ុនយកទៅសាងសង់ឱ្យបានលឿនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here