ខេត្តព្រះសីហនុប្រកាសព្រែកកំពង់ស្មាច់ ជាតំបន់គ្រប់គ្រង ជលផលសមុទ្រ

0

ដោយៈ គង់ សូរិយា

        ព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសព្រែកកំពង់ស្មាច់ ជាតំបន់គ្រប់គ្រងជលផលសមុទ្រ និងសិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្តគម្រោងបង្កើនភាពធន់ និងការប្រែប្រួលអាកាសធាតុ។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រ ព្រែកកំពង់ស្មាច់ លើផ្ទៃដីសរុប ១០.៩២៣ហិកតា ដែលមានព្រៃកោងកាង ២.៨៧៦ហិកតា និងស្មៅសមុទ្រប្រមាណ២ហិកតា ក្នុងគោលបំណង ដើម្បីគ្រប់គ្រងធនធានជលផលជីវៈចម្រុះសមុទ្រ ជាប្រភពនៃការបង្កើតចំណីអាហារមិនចេះរីងស្ងួតនៅតំបន់ព្រែកកំពង់ស្មាច់ ប្រកបដោយនិរន្តរភាព ធានាបានប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ ឱ្យកាន់តែប្រសើរឡើង។

លើសពីនេះ អាជ្ញាធរក៏ធានាការនេសាទ ជាលក្ខណៈគ្រួសារ ដើម្បីលើកស្ទួយជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ លើកស្ទួយវិស័យអេកូទេសចរណ៍ និងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

អភិបាលខេត្ត បានថ្លែងអំណរគុណក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រដ្ឋបាលជលផលដែលបានគាំទ្រ និងសម្របសម្រួលការងារបច្ចេកទេស សម្រាប់ការរៀបចំបង្កើតព្រែកកំពង់ស្មាច់ ជាតំបន់គ្រប់គ្រងជលផលសមុទ្រ។

លោកគួច ចំរើនបានរំលឹកថា មុនដល់ដំណាក់កាលនេះ យើងបានជួបបញ្ហាប្រឈមជាច្រើន នៃការថែរក្សា អភិរក្សបានធ្វើការសម្រ​បសម្រួលពីមន្ត្រីជំនាញ និងបទពិសោធន៍ យើងនៅមានបញ្ហាប្រឈ​មយ៉ាងច្រើនមុនការសម្រេចចិត្ត ឈានទៅស្នើសុំក្រសួងដាក់ជាតំបន់គ្រប់គ្រងជលផលសមុទ្រ ទន្ទឹមនោះយើងធ្វើការកែលម្អរ ខិតខំជំរុញការអភិវឌ្ឍបន្តទៀត យើងក៏ត្រៀមទទួលយក ការដោះស្រាយនៅពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here