ដោយៈ និស្ស័យ
ភ្នំពេញៈ លោកសុខ វឿន នាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុLOLC បានលើកចិត្តប្រជាពលរដ្ឋ ប្រើប្រាស់កម្ចីតែ១ស្ថាប័ន ហើយត្រូវប្រើប្រាស់កម្ចីនោះឱ្យចំគោលដៅ និងតម្រូវការជាក់ស្តែងក្នុងសកម្មភាពរស់នៅ។
លោកបានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗនេះថា បើយើងពិនិត្យឃើញអតិថិជន សងបំណុលស្ថាប័នមួយមិនកើតហើយ គឺយើងប្រាប់គាត់កុំឱ្យទៅខ្ចីបំណុល នៅស្ថាប័នផ្សេងមកសងបំណុលស្ថាប័ន ដែលខ្លួនកំពុងជំពាក់ហ្នឹងឡើយ។ 
លោកសុខ វឿនបានពន្យល់ថា ប្រសិនបើប្រជាពលរដ្ឋមានបញ្ហាក្នុងសងត្រឡប់ ជាមួយស្ថាប័នញហិរញ្ញវត្ថុណាមួយហើយ សូមកុំព្យាយាម ទៅរកប្រភពកម្ចីពីកន្លែងណាផ្សេងទៀត។ ផ្ទុយទៅវិញ ពលរដ្ឋ ត្រូវព្យាយាមរកដំណោះស្រាយបំណុល តែជាមួយស្ថាប័នហិរញ្ញវត្ថុដែលខ្លួនបានជំពាក់នោះ។






