ក្រុមហ៊ុនអន្តរជាតិចាប់ដៃគូរគ្នាដើម្បីពង្រីកសក្តានុពលនៃគំរោង Bay Of Light

0

        ដោយៈ គង់ សូរិយា

        ព្រះសីហនុៈ គម្រោងBay of Lights និងក្រុមហ៊ុន Canopy Sands Development (CSD) បានបង្កើតភាពជាដៃគូរដ៏សំខាន់មួយជាមួយ The Ascott Limited (Ascott) ដែលជាក្រុមហ៊ុនបដិសណ្ឋារកិច្ចដ៏ល្បីរបស់ CapitaLand Investment។

កិច្ចសហការនេះ បានផ្ដល់ឲ្យក្រុមហ៊ុនAscott នូវការគ្រប់គ្រងគម្រោង Summer Bay Beach Club & Cabins (Summer Bay) ក្រោមម៉ាកយីហោ Preference និងOakwood Bay of Lights Sihanoukville ស្ថិតនៅក្នុងគម្រោង Bay of Lights ដែលជាគម្រោងអភិវឌ្ឍន៍ឆ្នេរសមុទ្រទំហំ៩៣៤ហិកតា ក្នុងគោលបំណងប្រែក្លាយវិស័យសេវាកម្មហិរញ្ញវត្ថុ និងទេសចរណ៍នៃក្រុងព្រះសីហនុ។

ពិធីចុះហត្ថលេខាជាផ្លូវការបានធ្វើឡើងនៅ មជ្ឈមណ្ឌលពាណិ​ជ្ជកម្ម នៃគម្រោងអភិវឌ្ឍន៍ Bay of Lights ដែលទើបនឹងសាងសង់ថ្មីក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីនាយកប្រតិបត្តិនៃ Ascott និង CSD ដែលបង្ហាញពីការប្ដេជ្ញាចិត្តទ្វេភាគី ក្នុងការលើកកម្ពស់ឧស្សាហកម្មទេសចរណ៍នៅកម្ពុជា។

តាមរយៈសម្ព័ន្ធភាពនេះ Ascott និងCSD គ្រោងនឹងនាំម៉ាកយីហោសណ្ឋាគារអន្តរជាតិដ៏ល្បីល្បាញ មកកាន់គម្រោងអភិវឌ្ឍន៍ Bay of Lights ដែលមិនត្រឹមតែគាំទ្រ ដល់កំណើនភ្ញៀវទេសចរអន្តរជាតិនោះទេ ថែមទាំងជួយកំណត់ស្តង់ដារថ្មី នៃផ្នែកបដិសណ្ឋារកិច្ចរបស់ Summer Bay by Preference ទៀតផងដែរ។

យុទ្ធសាស្រ្តនេះ ត្រូវបានដាក់ចេញក្នុងគោលដៅ ពង្រីកវត្តមានសណ្ឋាគារអន្តរជាតិ ឲ្យកាន់តែរីកសាយនៅក្នុងតំបន់ ដើម្បីផ្តល់ជូននូវការស្នាក់នៅគ្រប់ជម្រើស សម្រាប់បំពេញរាល់តម្រូវការរបស់អតិថិជន។

លោក David Richard នាយកគ្រប់គ្រងនៃ  គម្រោងអភិវឌ្ឍន៍ Bay of Lights Entertainment for Summer Bay បានបង្ហាញសុទិដ្ឋិនិយមដោយបញ្ជាក់ថា “ភាពជាដៃគូជាមួយ Ascott គឺឈរលើបន្ទាត់ស្របជាមួយចក្ខុវិស័យរបស់យើង ក្នុងការលើកកម្ពស់វិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ក្នុងខេត្តព្រះសីហនុ។

លោកបញ្ជាក់ថា “យើងជឿជាក់ថា តាមរយៈការផ្តល់ជូនបទពិសោធលំដាប់ពិភពលោក និងគ្រប់ជម្រើសសម្រាប់រាល់តម្រូវការ យើងអាចទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន និងលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់គម្រោងអភិវឌ្ឍន៍ Bay of Lights ក៏ដូចជាប្រទេសកម្ពុជា ក្នុងនាមជាជម្រើសគោលដៅឈានមុខគេមួយ”។

គោលបំណងរបស់ក្រុមហ៊ុនទាំងពីរ ក្រោមភាពជាដៃគូនេះ គឺការចែករំលែកចំណេះដឹង ប្រកបដោយអត្ថប្រយោជន៍ និងការប្រើប្រាស់បច្ចេកវិទ្យាឱ្យគ្នាទៅវិញទៅមក។ ផ្អែកតាមប្រព័ន្ធគ្រប់គ្រងដ៏ទំនើប និងការយកចិត្តទុកដាក់របស់ Ascott ក្នុងការពង្រឹងសមត្ថភាពជំនាញរបស់ប្រជាជនក្នុងសហគមន៍ នឹងអនុញ្ញាតឲ្យកិច្ចសហការនេះ បន្តឆ្ពោះទៅសម្រេចគោលដៅរួម ក្នុងការលើកកម្ពស់គម្រោងអភិវឌ្ឍន៍ Bay of Lights បន្ថែមទៀត ក៏ដូចជាលើកមុខមាត់ខេត្តព្រះសីហនុ ព្រមទាំងផ្សព្វផ្សាយប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍ដែលពេញនិយមដល់មនុស្សរាប់លាននាក់ តាមរយៈកម្មវិធីសមាជិកជុំវិញពិភពលោករបស់ Ascott។

លោកបន្តថា “យើងមានសេចក្តីរំភើបរីករាយ ដែលបានក្លាយជាផ្នែកមួយ នៃចក្ខុវិស័យប្រកបដោយមហិច្ឆតារបស់ គម្រោងអភិវឌ្ឍន៍ Bay of Lights” ។

តាមរយៈការរួមបញ្ចូលគ្នា នៃជំនាញជាក់លាក់របស់យើងនៅក្នុងវិស័យបដិសណ្ឋារកិច្ច ជាមួយនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍ដ៏រឹងមាំរបស់CSD យើងកំពុងបង្កើតបទពិសោធន៍ ដែលមិនអាចប្រៀបផ្ទឹមបាន ដែលនឹងកំណត់ស្តង់ដារថ្មី នៅក្នុងវិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា” ។ នេះបើតាមអ្នកនាំពាក្យរបស់ លោកDavid Cumming អ្នកគ្រប់គ្រងទូទៅប្រចាំតំបន់ នៃប្រទេសវៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា នៃក្រុមហ៊ុន The Ascott Limited។

ក្នុងការពង្រឹងការប្តេជ្ញាចិត្តរយៈពេលវែងនេះ កិច្ចព្រមព្រៀងបានគូសបញ្ជាក់ អំពីផែនការពង្រីកសេវាកម្មស្នាក់នៅ សណ្ឋាគារ វីឡា រីសត និងផែនការក្នុងការអភិវឌ្ឍ លើប្រភេទលំនៅឋានយីហោប្រណីត ដែលរចនាឡើងសម្រាប់អភិជនលំដាប់កំពូល ដែលនឹងជួយលើកកម្ពស់បទពិសោធន៍ នៃការស្នាក់នៅដ៏ប្រណិតក្នុងតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here