លោក វ៉ាង យី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីពង្រឹងសហគមន៍វាសនារួមជាមួយកម្ពុជា

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ប្រមុខការទូតកំពូលរបស់ចិន លោក វ៉ាង យីនឹងមកបំពេញទស្សនកិច្ចផ្លូការ នៅកម្ពុជារយៈពេលបីថ្ងៃគឺ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងដើម្បីរឹតចំណងមិត្តភាព រវាងកម្ពុជា និងចិនឲ្យកាន់តែមានគុណភាពខ្ពស់ និងស្តង់ដាខ្ពស់បន្ថែមទៀត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបានចេញនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នេះបានបញ្ជាក់ថា លោក វ៉ាង យី ជាសមាជិកការិយាល័យនយោបាយ និងជាប្រធានការិយា​ល័យគណៈ កម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុ​យនីស្តចិន និងជារដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នឹងមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជាចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ។សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា ក្នុងកំឡុងពេលទស្សនកិច្ច លោកវ៉ាង យី នឹងចូល ក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា នៅព្រះបរមរាជវាំង ព្រមទាំងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះដែរលោក វ៉ាង យី នឹងធ្វើជាសហប្រធានជាមួយ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំកិច្ចប្រជុំគណៈកម្ម ការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិនលើកទី៧ និងជួបពិភាក្សាទ្វេភាគីជាមួយលោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីផ្លាស់ប្តូ ទស្សនៈអំពីការពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងល្អប្រសើរដែលមានស្រាប់លើគ្រប់វិស័យ។

សេចក្តីប្រកាសព័ត៌មានដដែលនេះ បានបញ្ជាក់បន្ថែមទៀតថា ដំណើរទស្សនកិច្ចរបស់ប្រមុខការ ទូតចិននាពេលខាងមុខនេះ គឺធ្វើឡើងស្របពេល នឹងការប្រារព្ធឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ហើយនឹងរួមចំណែក ដល់ការពង្រឹងមិត្តភាពដែកថែប និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិ បត្តិការជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ធ្វើឲ្យស៊ីជម្រៅនូវការកសាង “សហគមន៍វាសនារួម”ប្រកបដោយ គុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ លើកកម្ពស់ក្របខណ្ឌ កិច្ចសហប្រតិបត្តិការត្បូងពេជ្យ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជនទាំងពីរ(កម្ពុជា-ចិន)៕

LEAVE A REPLY

Please enter your comment!
Please enter your name here