សេដ្ឋកិច្ចចិនសម្រេចបានទំហំទឹកប្រាក់៤,១៧ទ្រីលានដុល្លារ នៅក្នុងត្រីមាសទី១

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS) បានបង្ហាញឱ្យដឹងថា ផលទុនជាតិសរុប(GDP) របស់ប្រទេសចិនបានកើនឡើង៥,៣ភាគរយ នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទិន្នន័យរបស់ការិយាល័យស្ថិតិជាតិ NBS បានបង្ហាញទៀតថា GDP របស់ប្រទេសចិនសម្រេចបាន ទំហំទឹកប្រាក់ចំនួន២៩,៦៣ទ្រីលានយ័ន (ប្រហែល៤,១៧ទ្រីលានដុល្លារ) ក្នុងអំឡុងរយៈពេល៣ខែដំបូងដើមឆ្នាំនេះ។

ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ប្រសិនបើគិតផ្អែកទៅលើមូលដ្ឋានប្រចាំត្រីមាស សេដ្ឋកិច្ចរបស់ប្រទេសចិន បានកើនឡើងត្រឹមតែ១,៦ភាគរយប៉ុណ្ណោះ នៅក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំនេះ។លោក Sheng Laiyun នាយករងនៃការិយាល័យស្ថិតិជាតិ បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា “ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន បានបង្កើតសមិទ្ធិផលថ្មីៗ នៅក្នុងត្រីមាសទីមួយ។ សេដ្ឋកិច្ចជាតិបានបន្តស្ទុះងើបឡើងវិញ និងឈានទៅរកភាពជោគជ័យ ចាប់តាំងពីចំណុចចាប់ផ្តើម”។

លោក Sheng បានលើកឡើងថា កត្តាវិជ្ជមាននៅក្នុងអំឡុងត្រីមាសទី១ រួមមានដូចជា ការកើនឡើងនៃតម្រូវការផលិតកម្ម ការងារ និងតម្លៃទំនិញមានស្ថិរភាព និងកំណើននៃទំនុកចិត្តទីផ្សារ។

លោកបានគូសបញ្ជាក់ថា “កត្តាវិជ្ជមានទាំងនេះ ដែលជំរុញឱ្យសេដ្ឋកិច្ចចិនស្ទុះងើបឡើងវិញ បានក្លាយជាមូលដ្ឋានគ្រឹះដ៏ល្អសម្រា ប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ ពេញមួយឆ្នាំ២០២៤នេះ”។

លោក Sheng បានវាយតម្លៃថា សន្ទុះសេដ្ឋកិច្ចចិននៅក្នុងត្រីមាសទី១ ត្រូវបានជំរុញដោយការអនុវត្ត គោលនយោបាយគាំទ្ររបស់រដ្ឋាភិបាល និងការបង្កើនកិច្ចខិតខំប្រឹងប្រែង គ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច៕ប្រភព:Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here