រដ្ឋបាលលោកចូ បៃដិន ត្រៀមដំឡើងពន្ធចំនួន៣ដងលើទំនិញមួយចំនួនរបស់ប្រទេសចិន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: កាលពីថ្ងៃពុធ ទី១៧ ខែមេសាម្សិលមិញនេះ ប្រធា នាធិបតីអាមេរិកលោក ចូ បៃដិន បានជំរុញឱ្យមានការដំឡើងពន្ធចំនួន៣ដង ទៅលើផលិតផលដែកថែប និងអាលុយមីញូម ដែលនាំចូលមកពីប្រទេសចិន។

លោក បៃដិន បានលើកឡើងថា សហរដ្ឋអាមេរិក និងចិន មានការប្រកួតប្រជែងមិនស្មើភាពគ្នា។ ជាមួយគ្នានេះ លោកក៏កំពុងខិតខំទាញសម្លេងគាំទ្រពីបុគ្គលិក -និយោជិត ដែលធ្វើការនៅក្នុងវិស័យឧស្សាហកម្មផងដែរ ស្របពេលដែលការបោះឆ្នោតជ្រើសរើសប្រធា នាធិបតី នឹងចូលមកដល់នាខែវិច្ឆិកាខាងមុខ។

ការអំពាវនាវរបស់លោក បៃដិន បានធ្វើឡើងបន្ទាប់ពី តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក(USTR) បានប្រកាសថា ខ្លួនកំពុងចាប់ផ្តើមបើកការស៊ើបអង្កេតមួយ ទៅលើកិច្ចការពាណិជ្ជកម្មរបស់ប្រទេ សចិន នៅក្នុងវិស័យសាងសង់កប៉ាល់ ដែនសមុទ្រ និងផ្នែកភស្តុភារ ដើម្បីឆ្លើយតបទៅនឹងការដាក់ញត្តិថ្មីៗនេះ ដោយសហជីពចំនួន៥របស់សហរដ្ឋអាមេរិក។Biden calls for higher tariffs on Chinese steel, aluminum importsលោកចូ បៃដិន និងគូប្រជែងរបស់លោក គឺលោកដូ ណាល់ត្រាំ កំពុងប្រកួតប្រជែង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងការគាំទ្រពីសំណាក់ក្រុមកម្មករ-និយោជិត ដែលធ្វើការនៅតាមរោងចក្រនានា។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន AFP។

ដោយឡែក យោងតាមរបាយការណ៍របស់សេតវិមាន បានចង្អុ លបង្ហាញថា គោលនយោបាយ និងការឧបត្ថម្ភធនរបស់ប្រទេសចិនសម្រាប់វិស័យឧស្សាហកម្មដែកថែប និងអាលុយមីញូម បានបំភាយសារធាតុពុលដ៏ច្រើនចូលទៅក្នុងបរិយាកាស។

ទោះជាយ៉ាងណាក្តី ការដំឡើងពន្ធនេះ ពុំមែនទើបតែកើតឡើងនៅក្នុងរដ្ឋបាលលោកចូ បៃដិននោះទេ ប៉ុន្តែការដំឡើងពន្ធទៅលើទំនិញចិនបានធ្វើឡើង ចាប់តាំងពីអាណត្តិដឹកនាំរបស់លោកដូណាល់ត្រាំ មកម្ល៉េះ ដោយយោងតាមវិធាន និងជំពូកទី៣០១ នៃច្បាប់ស្តីពីពាណិជ្ជកម្មសហរដ្ឋអាមេរិក៕ប្រភព:AFP៕

LEAVE A REPLY

Please enter your comment!
Please enter your name here