អាកាសចរណ៍Air Asia Cambodia បានចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ដូចការព្រាងទុក ព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានស្វាគមន៍យន្តហោះគ្រឿងទី១ របស់ Air Asia Cambodiaដែលបានមកដល់កាលពីចុងសប្តាហ៍មុន។

យន្តហោះរបស់ក្រុមហ៊ុននេះ បានរចនារូបប្រាសាទអង្គរវត្ត​ និងអក្សរ Cambodia យ៉ាងស្រស់ស្អាត​ ដើម្បីត្រៀមហោះហើរបង្ហាញ និងហោះហើរសាកល្បង នៅថ្ងៃទី៣០ ខែមេសាខាងមុខនេះ ដើម្បីទទួលបានវិញ្ញាបនបត្រ ប្រតិបត្ដិករហោះហើរផ្លូវការ។

រីឯការហោះហើរក្នុងស្រុកជាផ្លូវការ នឹងរៀបចំដំណើរការនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នាដើមខែក្រោយ ។កាលវិភាគរបស់ក្រុមហ៊ុនអាកាសចរណ៍Air Asia Cambodia នឹងធ្វើការហោះហើរទៅមករវាង ភ្នំពេញ-សៀមរាប ចំនួន៤ជើង ក្នុងមួយថ្ងៃ និងទិសដៅទៅមករវាងខេត្តព្រះសីហនុ -សៀមរាប ចំនួន៤ជើងក្នុងមួយថ្ងៃផងដែរ។ចំណែកឯការភ្ជាប់ជើងហោះហើរ ទៅកាន់ក្រៅប្រទេសនឹងចាប់ផ្តើមនាពេលខាងមុខ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here