លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងផ្តល់ការលើកទឹកចិត្តពិសេសចំពោះអ្នកលក់បុរីវិមានសំណាងបានជោគជ័យនៅឆ្នាំនេះ

0

ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia បានប្រកាសលើកទឹកចិត្តជាច្រើន ដល់អ្នកលក់បុរីវិមានសំណាងដោ​យផ្តល់នូវដំណើរកំសាន្ត ទៅកាន់សហរដ្ឋអាមេរិក និងប្រទេសអង់គ្លេស។

លោកឧកញ៉ាបានសរសេរលើ បណ្តាញទំនាក់ទំនងសង្គមថា ដើម្បីលើកទឹកចិត្ត ក៏ដូចជាជម្រុញដល់ការលក់បុរីវិមានសំណាង ក្នុងនាមជាអ្នកអភិវឌ្ឍន៍បុរីនេះ លោកឧកញ៉ានឹងផ្តល់ជូននូវដំណើរកំសាន្តជាច្រើនរួមមាន ទី១ ចូលរួមកម្មវិធី KW Mega Camp 2024 នៅទីក្រុង Austin រដ្ឋ Texas សហរដ្ឋអាមេរិក ក្នុងខែសីហា ២០២៤ សម្រាប់១សប្តាហ៍។

ទី២ ទៅមើលបាល់ទាត់នៅ Old Trafford, Man United FC និងទីក្រុង London ប្រទេសអង់គ្លេស ក្នុងខែ ធ្នូ ២០២៤ សម្រាប់ ១សប្តាហ៌។ ទី៣ ខ្ញុំបាទ គីម ហ៊ាង ជាស្ថាបនិក បុរី វិមានសំណាង និងជាប្រធាន KW Cambodia ដែលមានប្រភពមកពីអាមេរិក មានបំណងអញ្ជើញ ធានាចេញលុយឲ្យ និងដឹកនាំដោយផ្ទាល់ ចំពោះភ្នាក់ងារលក់ ដែលលក់បុរី វិមានសំណាង ដោយជោគជ័យក្នុងឆ្នាំ ២០២៤ ចំនួន១០ ទៅ២០នាក់ ទៅលេងអាមេរិក និង១០ ទៅ២០នាក់ ទៅមើលបាល់ទាត់នៅអង់គ្លេស។

បុរីវិមានសំណាងសាងសង់ឡើង លើផ្ទៃដីទំហំ២៥ហិកតា ដោយ​សារសង់ផ្ទះវីឡាប្រណីតៗ ចំនួ​នជាង៤០០ប៉ុណ្ណោះ ដើម្បីកសាងសហគមន៍អ្នកស៊ីវិល័យមួយ នាភាគខាងជើងរាជធានីភ្នំពេញ ដែលជាតំបន់បណ្តុំ ដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានជាច្រើន ពិសេសក្រសួង ស្ថាប័នជាច្រើនបានចាប់ផ្តើមផ្លាស់ប្តូរ ទៅកាន់តំបន់នេះ។

បើតាមលោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិកាបុរីវិមានសំណាងបានមានប្រសាសន៍ឲ្យដឹងថា បុរីបានលៃទុកផ្ទៃដីប្រមាណ​៤០ភាគរយ សម្រាប់ធ្វើជាទីធ្លា និងសួនបៃតងសាធារណៈ ដែលបំរើឲ្យការរស់នៅប្រកបដោយភាពមនោរម្យ និងផាសុខភាព ពិសេសបុរីនេះមានព្រែកធម្មជាតិ ប្រវែង១០០០ម៉ែត្រហូរកាត់ ដែលផ្តល់នូវសំណើម និងខ្យល់អាកាសបរិសុទ្ឋដល់អ្នករស់នៅក្នុងបុរី ឲ្យកាន់តែមានភាពត្រជាក់ត្រជុំបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here