នាយករដ្ឋមន្រ្តីថៃស្នើផែនការសាងសង់អគារខ្ពស់ជាងគេបំផុតនៅលើពិភពលោកនៅក្នុងប្រទេសរបស់ខ្លួន

0

ដោយ: គង់ លាងហួរ

បាងកក: យោងតាមនាយករដ្ឋមន្រ្តីថៃ លោកសេដ្ឋា ថាវីស៊ីន បានឱ្យដឹងថា ក្រុមអ្នកវិនិយោគដែលដឹកនាំ ដោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យ មានមូលដ្ឋាននៅទីក្រុងឌូបៃ  កំពុងពិភាក្សាពីគម្រោងសាងសង់អគារខ្ពស់ជាងគេ បំផុតនៅលើពិភពលោក នៅក្នុងប្រទេសថៃ។

បច្ចុប្បន្ននេះ អគារBurj Khalifa នៅប្រទេសអារ៉ាប់រួម គឺជាអគារខ្ពស់ជាងគេបំផុតនៅលើពិភពលោក ដោយមានកម្ពស់៨២៨ម៉ែត្រ ខណៈអគារ ដែលខ្ពស់ជាងគេបំផុតនៅប្រទេសថៃ នាពេលបច្ចុប្បន្ន មានកម្ពស់៣១៨ម៉ែត្រ និងមាន៧០ជាន់ ដែលអគារនោះ មានឈ្មោះថា Magnolias Waterfront Residences Iconsiam។លោកសេដ្ឋា បានសរសេរបង្ហោះនៅលើបណ្តាញសង្គមរបស់លោកថា “ខ្ញុំបានជួបជាមួយក្រុមហ៊ុន មកពីតំបន់មជ្ឈិមបូព៌ា និងប្រទេ​សចិន ដូចជា ក្រុមហ៊ុន Emaar Group ក្រុមហ៊ុន Broad Group និងក្រុមហ៊ុន Vatone Group ដោយបានពិភាក្សាពីគម្រោងសាងសង់អគារខ្ពស់ជាងគេបំផុត”។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Emaar Group ក៏ជាអ្នកគ្រប់គ្រង អគារ Burj Khalifa នៅទីក្រុងឌូបៃផងដែរ។ លោកសេដ្ឋា បានបញ្ជាក់ថា “ការអភិវឌ្ឍន៍អគារខ្ពស់ជាងគេបំផុ​តនៅលើពិភពលោក នឹងបង្កើតបានជាការវិនិយោគដ៏មានតម្លៃ ព្រមទាំងអាចទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ”។ នាយករដ្ឋមន្ត្រីថៃរូបនេះបានបន្ថែមថា ក្រុមអ្នកវិនិយោគនឹងសិក្សាពីគម្រោងនេះ រួចហើយទើបស្នើឡើងនៅពេលក្រោយ។

លោក Chai Wacharonke អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានថ្លែងប្រាប់សារព័ត៌មាន Bloomberg ថា អ្នកវិនិយោគ ចាប់អារម្មណ៍ក្នុងការបង្កើតគម្រោងធំៗនៅប្រទេសថៃ។

លោកបន្តថា លោកសេដ្ឋាបានដាក់សំណើរ ក្នុងការសាងសង់អគារខ្ពស់បំផុតនៅប្រទេសថៃ ហើយអ្នកវិនិយោគមិនបានច្រានចោ​លគំនិតនេះឡើយ”៕ប្រភព:Bangkok Post & Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here