សប្តាហ៍នេះ កម្ពុជា នឹងក្តៅខ្លាំង ឈានដល់កម្រិតគ្រោះថ្នាក់ ៤០អង្សាសេ

0

យោងតាមគេហទំព័រ Weather.com, សប្តាហ៍នេះ អាកាសធាតុនៅប្រទេសកម្ពុជា នឹងហក់ឡើងខ្ពស់ដល់កម្រិតគ្រោះថ្នាក់ ពោលគឺ៣ថ្ងៃចុងសប្តាហ៍ សីតុណ្ហភាពនឹងឈានដល់៤០អង្សាសេឯណោះ។

តាមការព្យាករ សីតុណ្ហភាពចាប់ពីថ្ងៃចន្ទដល់ថ្ងៃព្រហស្បតិ៍ គឺឈានដល់៣៩អង្សាសេ ហើយកម្តៅនឹងឡើងដល់ចំណុចកំពូល នៅថ្ងៃសុក្រ សៅរ៍និងអាទិត្យ ពោលគឺ៣ថ្ងៃនេះ សីតុណ្ហភាពនឹងហក់ដល់ ៤០អង្សាសេ (មានអារម្មណ៍ដូច៤៦អង្សាសេ)។

សីតុណ្ហភាពបែបនេះ​ ត្រូវបាន Weather ចាត់ថ្នាក់ថា ឈានដល់កម្រិតគ្រោះថ្នាក់ពណ៌ក្រហមហើយ ព្រោះវាអាចប៉ះពាល់ដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរ។
អាកាសធាតុនៅកម្ពុជា ក៏មិនខុសពីតំបន់មួយចំនួននៅប្រទេសថៃដែរ ពោលគឺសីតុណ្ហភាពបានហក់ឡើងដល់ ៣៩ឬ៤០ អង្សា ហើយក្រុមអ្នកជំនាញថៃ ព្រមានថា រលកកម្តៅនឹងបន្តវាយប្រហារថែមទៀត ដោយមិនទាន់ធូរស្រាលឆាប់ៗនេះទេ។

ជាមួយគ្នានេះ នាយកដ្ឋានឧតុនិយមថៃ ព្យាករថា សន្ទស្សន៍កម្តៅនឹងឡើងដល់កម្រិតពណ៌ក្រហម (គ្រោះថ្នាក់ខ្លាំង) ដល់២៧ខែមេសា ក្នុងខេត្តចំនួន១៥។

មិនត្រឹមប៉ុណ្ណឹង អំឡុងពេលមេឃក្តៅខ្លាំង ថៃ ក៏រកឃើញអាការចំនួន៣ ដែលកើតឡើងខ្លាំងបំផុតលើប្រជាជនរបស់ខ្លួនផងដែរ នោះគឺ ឈឺក្បាល ទល់លាមក និងរមួលក្រពើ។

ការ​ស្ទង់​មតិ​ដែល​​ធ្វើ​ឡើង​ចន្លោះ​ថ្ងៃ​ទី១ដល់​ទី៤ខែ​មេសាបានបង្ហាញថា អ្នកឆ្លើយសំណួរមានអាករឈឺក្បាលចំនួន ២១.៩%, ទល់លាមក ១៣.៦% និងរមួលក្រពើ ១២.៧%៕

LEAVE A REPLY

Please enter your comment!
Please enter your name here