ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈ លោកហេង សួរបានអនុញ្ញាតឱ្យគណៈប្រតិភូរបស់ជប៉ុនមួយក្រុមដឹកនាំដោយលោក តាកិស៊ិ អុខាមិ នាយកគ្រប់គ្រងក្រុមហ៊ុនKOJIMA HOLDINGS ចូលជួបសំដែងការគួរសម ដើម្បីរាយការណ៍ស្តីពីវឌ្ឍនភាព នៃដំណើរការរៀបចំភូមិខ្មែរនៅប្រទេសជប៉ុន។
ក្នុងកិច្ចពិភាក្សាដែលធ្វើឡើងនៅទីស្តីការក្រសួង គណៈប្រតិភូនៃក្រុមហ៊ុនកុជីម៉ា(KOJIMA HOLDINGS)ដែលជាអ្នកផ្តើមគំនិតវិនិយោគបង្កើតភូមិខ្មែរនេះ បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីដំណើរការរៀបចំ និងការតុបតែងដើម្បីឱ្យកសិដ្ឋានរបស់ខ្លួន ទៅជាទីតាំងដែលមានសោភណ្ឌភាពជាខ្មែរ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវបរទេសភ្ញៀវជប៉ុន ក៏ដូចជាពលរដ្ឋខ្មែរដែលកំពុងធ្វើការ ស្នាក់នៅ និងរៀនសូត្រនៅប្រទេសជប៉ុន។







