លោកស៊ា ឆៃលីនៈទីផ្សារដីធ្លីនៅខេត្តមណ្ឌលគិរីនៅតែស្ថិតក្នុងសភាពមិនច្បាស់លាស់នៅឡើយ

0

        ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ  ទីផ្សារដីធ្លី និងផ្នែកនៃអចលនទ្រព្យដទៃទៀត នៅក្នុងខេត្តមណ្ឌលគិរី នៅតែស្ថិតក្នុងសភាពមិនច្បាស់លាស់នៅឡើយ បើទោះជាមានក្រុមហ៊ុនពហុជាតិសាសន៍មួយ បាននិងកំពុងសិក្សាសាងសង់ព្រលានយន្តហោះក្តី។

អគ្គនាយកក្រុមហ៊ុនឆៃលីន ស៊ា រៀលធី លោកស៊ា ឆៃលីនបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម កាលពីដើមសប្តាហ៍នេះថា ស្ថានភាពទីផ្សារដីធ្លី ផ្ទះសម្បែងនៅក្នុងខេត្តមិនទាន់មានសញ្ញាគួរឲ្យកត់សំគាល់នៅឡើយទេ ប៉ុន្តែតាមការចល័តរបស់ប្រជាជនធ្វើដំណើរច្រើន អាចនឹងធ្វើឲ្យមានសកម្មភាព និងការចង្អុលបង្ហាញពីអចលនទ្រព្យណាមួយ។លោកបន្តថា “ការធ្វើដំណើរដ៏ច្រើនរបស់ប្រជាពលរដ្ឋ ក្នុងឱកា​សចូលឆ្នាំប្រពៃណីជាតិកាលពីពេលថ្មីៗនេះ ពិតជាមានឱកាសនៃការទិញដីកើនឡើង”។ លោកបន្តថា “ខេត្តមណ្ឌលគិរី មានឱកាសធ្វើ​កសិកម្មច្រើន ដោយសារដីធ្លីនៅទំនេរច្រើន និងមានភាពអំណោយផលផ្នែកវិស័យកសិកម្ម”។
លោកស៊ា ឆៃលីនបានបន្តថា ទោះជាយ៉ាងណាស្ថានភាពជាទូទៅនាពេលនេះ មិនទាន់បង្ហាញសញ្ញាណាមួយឲ្យមើលឃើញថា ទីផ្សារមានភាពកម្រើកឡើងខ្លាំងនៅឡើយ។

រដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តនេះ ដោយគ្រោងទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុកឲ្យបានប្រមាណ៤លាននាក់ និងភ្ញៀវអន្តរជាតិប្រមាណ១លាននាក់ក្នុង១ឆ្នាំនៅឆ្នាំ២០៣០ខាងមុខ។

កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានអនុញ្ញាត្តឲ្យសម្ព័ន្ធក្រុមហ៊ុន FOCUS Consortium ធ្វើការសិក្សាពីផែនការសាងសង់ព្រលា​នយន្តហោះ និងទីក្រុងរណបនៅខេត្តមណ្ឌលគិរី ខណៈការសាងសង់ផ្លូវល្បឿនលឿនទៅកាន់ខេត្តនេះ ក៏ជាផែនការបន្ទាប់របស់រាជរដ្ឋាភិ​បាលកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here