ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជា-ចិន ឯកភាពគ្នា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ទៅវិញទៅមក ពិសេសការជំរុញការផ្សព្វផ្សាយ គោលដៅទេសចរណ៍វប្បធម៌អង្គរវត្ត របស់កម្ពុជា ឱ្យបានទូលំទូលាយ ទៅដល់ប្រជាពលរដ្ឋក្នុងខេត្តជាំងស៊ី ដើម្បីជំរុញលំហូរទេសចរចិន មកកាន់កម្ពុជាឱ្យកាន់តែច្រើន។
ជាមួយគ្នានេះ កម្ពុជា ចិនក៏ជំរុញឱ្យមានជើងហោះហើរត្រង់ ពីខេត្តជាំងស៊ីមកកាន់កម្ពុជា នាពេលអនាគតខាងមុខ ក៏ដូចជាគាំទ្រដល់ការរៀបចំសកម្មភាពរួមគ្នា ក្នុងការអនុវត្តយុទ្ធនាការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤” និង “ឆ្នាំទស្សនាសៀមរាប២០២៤”។