អាជ្ញាធរខេត្តកោះកុងរៀបចំទិន្នន័យសូរិយោដីរួមបញ្ចូលនូវ តំបន់សំខាន់ៗ

0

ដោយៈ គង់ សូរិយា

        កោះកុងៈ លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុងកាលពីថ្ងៃទី២៣ មេសាបាន ដឹកនាំកិច្ចប្រជុំស្តីពី ការរៀបចំទិន្នន័យសុរិយោដី ក្នុងភូមិសាស្ត្រខេត្តកោះកុង ជា​Shapefiles។

ការរៀបចំបញ្ចូលទិន្នន័យនេះ នឹងរួមបញ្ចូលតំបន់ការពារ តំបន់ឧទ្យានជាតិ តំបន់គម្របព្រៃឈើ តំបន់ព្រៃកោងកាង តំបន់ប្រភពទឹកធម្មជាតិ និងតំបន់ឆ្នេរសមុទ្រនិងព្រែក។

កិច្ចប្រជុំនេះ មានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុងស្រុក ដើម្បីប្រមូលធាតុចូលសំខាន់ៗ និងបច្ចុប្បន្នភាពទិន្នន័យសុរិយោដី ជា Shapefile ដើម្បីផ្ញើជូនលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) ក្នុងគោលបំណងរៀបចំដែនដី តំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង និងរៀបចំប្លង់គោលប្រើប្រាស់ដីលម្អិត ក្នុងភូមិសាស្រ្តខេត្តកោះកុង ដើម្បីបង្កើតផលិតភាពទេសចរណ៍ ទាក់ទាញថ្មីៗបន្ថែមទៀត និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

ខេត្តតំបន់ឆ្នេរសមុទ្រទាំង៤ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាគោលដៅអាទិភាព លើការអភិវឌ្ឍតំបន់ឧស្សាហកម្ម និងទេសចរណ៍ និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ដែលទាមទាររៀបចំ ឱ្យបានច្បាស់លាស់លើផែនការមេអភិវឌ្ឍន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here