កម្ពុជា ចិនរៀបចំកិច្ចប្រជុំដើម្បីជម្រុញការអភិវឌ្ឍផ្លូវដែកឲ្យកាន់តែប្រសើរឡើង

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជា និងភាគីចិន បានបើកកិច្ចប្រជុំទ្វេភាគីរវាងក្រុមការងារអន្តរក្រសួង ដើម្បីជំរុញការអភិឌ្ឍផ្លូវដែកនៅកម្ពុជា និងគណៈប្រតិភូនៃគណៈកម្មការជាតិអភិវឌ្ឍន៍ និងកែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន។

លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៣ មេសា បានអញ្ជើញបន្តដឹកនាំប្រជុំទ្វេភាគី រវាងក្រុមការងារអន្តរក្រសួង ដើម្បីជំរុញការអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា និងគណៈប្រតិភូ នៃគណៈកម្មការជាតិអភិវឌ្ឍន៍ និងកែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន(NDRC) ដែលដឹកនាំដោយលោកស្រី ចាំង ជានហ័រ អគ្គនាយករង នៃនាយកដ្ឋានវិនិយោគក្រៅប្រទេស។

កិច្ចប្រជុំនេះមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងតំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធផ្សេងទៀតផងដែរ។

កិច្ចប្រជុំទ្វេភាគីនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហការ និងពិភាក្សាបន្ថែម លើគម្រោងផ្លូវនៅកម្ពុជា ផែនការមេអភិវឌ្ឍន៍ផ្លូវដែក និងគម្រោងសំខាន់ៗទាក់ទងនឹងផ្លូវដែកនៅកម្ពុជា។

កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំង សាធា​រណរដ្ឋប្រជាមានិតចិន អនុស្សរណៈនៃការយោគយល់ (MoU) ស្តីពីការបង្កើតយន្តការសហប្រតិបត្តិការផ្លូវដែកកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខាដោយ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម និងលោកកុង លៀង អនុប្រធានគណៈកម្មការជាតិអភិវឌ្ឍន៍ និងកែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here