ផ្សារទំនើបខេ ម៉ល ថ្មីសន្លាងមួយទៀតនឹងលេចរូបរាងនៅក្បែរអាកាសយានដ្ឋានអន្តរជាតិតេជោ

0

        ដោយៈ សហការី

        ភ្នំពេញៈ  កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី25 ខែមេសា ឆ្នាំ2024 នេះ ក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលទ្រព្យ អឺបេនលែន បានប្រារព្ធពិធីបើកសម្ពោធការដ្ឋានសាងសង់ជាផ្លូវការ នៃគម្រោងផ្សារទំនើប ខេ ម៉ល ព្រែកត្នោតរបស់ខ្លួន ដែលមានទីតាំងនៅតាមបណ្តោយ ផ្លូវជាតិលេខ 2 និងស្ថិតនៅជាប់ច្រកចូលបុរីចន្ទគីរី។

រូបភាពក្នុងពិធីសម្ពោធការដ្ឋានសាងសង់ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត

ក្នុងពិធីដ៏ពិសេសនេះ ក៏មានការអញ្ជើញចូលរួមពីលោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន អឺបេនលែន និងភ្ញៀវកិត្តិយសជាច្រើនផងដែរ។

រូបភាពតំណាងផ្សារទំនើប ខេ ម៉ល ព្រែកត្នោតនាពេលឆាប់ៗខាងមុខនេះ

ផ្សារទំនើបសហគមន៍ថ្មីសន្លាងនេះ  មានចម្ងាយត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះពីមហាវិថីសម្តេច ហ៊ុន សែន (ឬផ្លូវ 60m) និងត្រឹមតែ15 នាទីពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនឹងបើកដំណើរការផ្លូវការ នៅពាក់កណ្តាលឆ្នាំ 2025 ខាងមុខនេះ ជាមួយនឹងដំណាក់កាលដំបូង។

ក្រោមការរចនាដោយគិតគូរយ៉ាងម៉ត់ចត់ ផ្សារទំនើបខេ ម៉ល បានផ្តោតសំខាន់ ទៅលើតម្រូវការអ្នកប្រើប្រាស់ ដោយដើរតួជាទីតាំងល្អបំផុតមួយ សម្រាប់អ្នករស់នៅក្នុងសហគមន៍ជុំវិញ តំបន់ភាគខាងត្បូងនេះ ជាមួយភាពងាយស្រួលក្នុងការទិញទំនិញ ការជួបជុំ ការសម្រាកកម្សាន្ត  ការរចនាដ៏មានភាពទាក់ទាញ ក្នុងធម្មជាតិបៃតងស្រស់បំព្រង។

ជាពិសេស ផ្សារទំនើប ខេ ម៉ល ថ្មីនេះ នឹងសម្រួលដល់ម្ចាស់ផ្ទះជាង300គ្រួសារ ដែលបានចូលមករស់នៅក្នុងបុរីចន្ទគីរី ដោយបច្ចុប្ប​ន្ននេះ បាននឹងកំពុងបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ។ ទន្ទឹមគ្នានេះដែរ បុរីចន្ទគីរី គម្រោង2 ដែលមានទីតាំងស្ថិតនៅជាប់នឹងមាត់ស្ទឹងព្រែកត្នោត ចម្ងាយត្រឹមតែ500m ពីផ្លូវជាតិលេខ 2 ក៏បានចាប់ផ្តើមធ្វើការសាងសង់ជាបណ្តើរៗ ដែលនឹងជម្រុញបន្ថែមនូវសក្តានុពល និងភាពរស់រវើកមកកាន់ ខេ ម៉ល ព្រែកត្នោត។ ស្ថិតនៅក្នុងទំហំផ្ទៃដីប្រមាណ 8,000 ម៉ែត្រការ៉េ ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត នឹងក្លាយជាទីតាំងទាក់ទាញមួយសម្រាប់អ្នកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ2  ដោយមានការរចនាប្រកប​ដោ​យភាពច្នៃប្រឌិត និងសោភ័ណស្រស់ស្អាត ដើម្បីផ្តល់ជូននូវបទពិ​សោ​ធន៍ ទិញទំនិញ ការសម្រាកលម្ហែក្នុងបរិស្ថានបែបធម្មជាតិ និងភាពងាយស្រួលសម្រាប់សហគមន៍ជុំវិញ  និងអតិថិជនគ្រប់វ័យ ដោយពាំនាំមកនូវសេវាកម្មដ៏សម្បូរបែប និងហាងទំនិញល្បីៗ ក៏ដូចជាទីធ្លាធំទូលាយ សម្រាប់ការរៀបចំកម្មវិធីកម្សាន្តរស់រវើក និងការតាំងពិពណ័ផ្សេងៗ និងមានចំណតគ្រប់គ្រាន់ សម្រាប់យាន្តជំនិះផងដែរ។

ទិដ្ឋភាពផ្សារទំនើប ខេ ម៉ល វេង ស្រេង

នាពេលបច្ចុប្បន្ន ផ្សារទំនើប ខេ ម៉ល វេង ស្រេង ទទួលបានការគាំទ្រ ពីសំណាក់អតិថិជនប្រមាណ6,300 នាក់ជារៀងរាល់ថ្ងៃ និងមានដៃគូអាជីវកម្មចំនួន38 រួមមាន ហាងទំនិញ ហាងកាហ្វេ និងភោជនីយដ្ឋានល្បីៗ។ ក្រុមហ៊ុន អឺបេនលែន បានបន្តបោះជំហានយ៉ាងសកម្មក្នុងការអភិវឌ្ឍ គម្រោងអចលទ្រព្យនៅក្នុងប្រទេសកម្ពុជា ដើម្បីជួយលើកកម្ពស់គុណភាព នៃការរស់នៅក្នុងទីក្រុងកាន់ តែប្រសើ​រជាងមុន។

អំពីក្រុមហ៊ុន អឺបេនលែន
អឺបេនលែន គឺជាក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលនទ្រព្យ ក្នុងស្រុកមួយបានបង្កើតឡើងនៅឆ្នាំ2013 ដោយស្ថាបត្យករ លោក កាំង ហុក ក្នុងគោលដៅបង្កើតទីកន្លែង ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចរស់នៅ ធ្វើការ និងកម្សាន្ដ។ រាល់គ្រប់គម្រោងទាំងអស់ ត្រូវបានរចនាឡើងដោយផ្អែកទៅលើ គុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់។

ក្រមហ៊ុន អឺបេនលែន ជឿជាក់ថា ការផ្តោតលើតម្រូវការរបស់មនុស្សជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អបំផុត ដើម្បីជួយលើកកម្ពស់គុណភាពនៃការរស់នៅ និងការចូលរួមចំណែកកែប្រែការរស់នៅក្នុងសហគមន៍ឲ្យកាន់តែប្រសើរ តាមរយៈគម្រោងរបស់យើង។

ក្រុមហ៊ុន អឺបេនលែន មានមោទនភាពជាសមាជិកនៃសហព័ន្ធក្រុមហ៊ុនរបស់ ISI GROUP ដែលមានកេរ្តិ៍ឈ្មោះ និងភាពជោគជ័យ ក្នុងការវិនិយោគជាច្រើនវិស័យ។ ជាមួយនឹងបទពិសោធន៍ និងចំណេះដឹងទីផ្សារជាង25ឆ្នាំ ISI GROUP គឺជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងវិស័យសម្ភារសំណង់ ដំណោះស្រាយសំណង់អគារដែក ការអភិវឌ្ឍអចលនទ្រព្យ ការអប់រំ ព្រមទាំងផ្នែកអាហារ និងភេសជ្ជៈ។

ភាពចម្រុះនៃប្រភេទអាជីវកម្មរបស់យើង តំណាងអោយចក្ខុវិស័យមួយ ដែលជំរុញដល់ការលូតលាស់ ប្រកបដោយចីរភាព ហើយកម្មវិធីទំនួលខុសត្រូវសង្គម (CSR)របស់យើង ក៏បានបង្កើតឡើងដើម្បីចូលរួមចំណែកអភិវឌ្ឈន៍ ទៅកាន់សហគមន៍យើងវិញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here