ក្រុមហ៊ុនធំៗចំនួន៣ស្នើសុំការណែនាំពីមន្រ្តីជាន់ខ្ពស់លើឱកាស វិនិយោគនៅកម្ពុជា

0

ដោយៈ ជេស៊ីកា

ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូនៃក្រុមហ៊ុនចំនួន៣ ដើម្បីសិក្សាពីឱកាសនិងលទ្ឋភាពវិនិយោគនៅកម្ពុជា។

ក្រុមហ៊ុនទាំងបីនោះ រួមមាន ក្រុមហ៊ុនManagement Venture Asia (Cambodia) ក្រុមហ៊ុន Toyo Ventures Holdings Berhad និងក្រុមហ៊ុន China Energy Engineering Investment Cooperation (CEEIC) ដឹកនាំដោយលោក Wang Honggang អគ្គនាយករងក្រុមហ៊ុន CEEIC។

កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើង ស្របតាមសំណើសុំរបស់ក្រុមហ៊ុន ក្នុងការចូលមកឈ្វេងយល់អំពីសក្ដានុពល និងឱកា​សវិនិយោគនៅកម្ពុជា។ ដោយក្នុងនោះ ក្រុមហ៊ុនមានចំណាប់អារម្ម​ណ៍លើវិស័យសេដ្ឋកិច្ចឌីជីថល និងវិស័យថាមពល ពិសេសថាមពលកកើតឡើងវិញ។

លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល នាឱកាសនេះបានសម្ដែងការស្វាគមន៍ ចំពោះបេសកកម្មរបស់ក្រុមហ៊ុន មកសិក្សាអំពីបរិយាកាសវិនិយោគរបស់កម្ពុជា។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីហេតុផលសំខាន់ៗ ដែលក្រុមហ៊ុនគួរជ្រើសរើសកម្ពុជា ជាទីតាំងវិនិយោគ រាប់ចាប់ពីបរិយាកាសគាំទ្រវិនិយោគិនរបស់រដ្ឋាភិបាល សុខសន្តិភាព ស្ថិរភាពអតិផរណា ស្ថិរភាពអត្រាប្តូរប្រាក់ ទីផ្សារកម្ពុជា និងការតភ្ជាប់ទីផ្សារទៅតំបន់ និងពិភពលោក ភាពបើកចំហរនៃច្បាប់វិនិយោគ ដែលវិនិយោគិនបរទេសមានសិទ្ធជាម្ចាស់កម្មសិទ្ធ១០០% នៃជំនួញរបស់ខ្លួននៅកម្ពុជា ក៏ដូចជាការយកចិត្តទុកដាក់ រៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងគម្រោងផែន​ការនានាដែលបាន និងកំពុងសាង់សង់ពេញផ្ទៃប្រទេសជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here