អ្នកអភិវឌ្ឍន៍បុរីវិមានសំណាងផ្សារភ្ជាប់សហគមន៍ជាមួយធម្មជាតិ

0

ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ ផ្ទៃដីប្រមាណ៤០ភាគរយ ត្រូវបានរក្សាទុកសម្រាប់ក្រុមអ្នកមាន ដែលរស់នៅក្នុងបុរីវិមានសំណាង សម្រាប់ការសំរាកលំហែរ រត់ហាត់ប្រាណ និងបង្កើតនូវខ្យល់បរិសុទ្ឋ ក្នុងសហគមន៍នេះ។

លោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិកាបុរីវិមានសំណាងបានមានប្រសាសន៍ឲ្យដឹងថា ការរចនាប្លង់បុរីរបស់យើង បានធ្វើឡើងប្រកបដោយភាពClassic ដែលអាចអនុញ្ញាត្តឲ្យអ្នករស់នៅក្នុងសហគមន៍នេះរីករាយជាមួយខ្យល់អាកាស និងបរិស្ថានស្រស់បំព្រង។

លោកជំទាវបន្តថា “យើងបាននិងកំពុងរក្សាទុកផ្ទៃដីប្រមាណ៤០ភាគរយ និងព្រែកធម្មជាតិប្រវែង១គីឡូម៉ែត្រ សម្រាប់ផ្តល់នូវសំណើមត្រជាក់ និងខ្យល់បរិសុទ្ឋ”។ លោកជំទាវបន្តថា “ស្ថិតនៅលើផ្ទៃដី២៥ហិកតា ក្រុមហ៊ុនសាងសង់ផ្ទះវីឡា តែជាង៤០០ប៉ុណ្ណោះ សម្រាប់សហគមន៍ ដែលពោរពេញដោយភាពស៊ីវិល័យមួយនេះ”។

លោកជំទាវឧកញ៉ាគង់ សំណាងបានបន្តថា ការគិតគូអតិថិជន ជាគោលដៅររបស់យើង មិនផ្តោតតែប្រាក់ចំណេញមួយមុខ ទើបយើង​សាងសង់ផ្ទះជាមួយរចនាបទរសរវើក តាមបែបសហសម័យ ដោយ​ប្រើប្រាស់ឥដ្ឋ២០ ដែលផ្តល់ភាពត្រជាក់មនោរម្យ ដល់ម្ចាស់ផ្ទះនិមួយៗ ដែលយើងបានសម្រិតសម្រាំងឡើង  សម្រាប់ក្រុមអភិជនសម័​យ​ថ្មី។

លោកជំទាវបន្តថា ក្រៅពីសេវាកម្មថែរទាំបុរី យ៉ាងយកចិត្តទុកដាក់នាពេលអនាគត បុរីវិមានសំណាងក៏បានគិតគូ ដល់បរិស្ថានជុំវិញ ជាមួយការថែរទាំយ៉ាងយកចិត្តទុកដាក់ ពីសំណាក់បុគ្គលិករបស់យើង។

ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាងក៏បានប្រកាសផ្តល់នូវដំណើរកំសាន្ត ទៅកាន់សហរដ្ឋអាមេរិក និងទៅទស្សនាបាល់ទាត់នៅចក្រភពអង់គ្លេស ដល់អ្នកទទួលបានជោគជ័យ ក្នុងការលក់បុរីនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here