ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ក្រុមហ៊ុនCanopy Sands Development(CSD)ដែលបាននិងកំពុងអភិវឌ្ឍន៍គំរោងThe Bay of Lightតម្លៃ១៦ពាន់លានដុល្លារ បាននាំយកនូវក្រុមហ៊ុនAIM Congressលំដាប់ពិភពលោកមកកាន់កម្ពុជា។
ក្រុមហ៊ុនCDS បានប្រកាសឲ្យដឹងកាលពីពេលថ្មីៗនេះអំពីការចាប់ដៃគូយុទ្ធសាស្ត្រ ជាមួយសន្និបាត Annual Investment Meeting ដែលជាវេទិកាវិនិយោគដ៏ល្បី របស់សហភាពអារ៉ាប់រួម ក្នុងគោលដៅពង្រឹងទំនាក់ទំនងរវាងទីផ្សារអាស៊ី ជាមួយទីផ្សារមជ្ឈឹមបូព៌ា ក៏ដូចជាជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។
ក្រោមកិច្ចសហការនេះ នឹងមានការបង្កើតនូវសន្និបាត AIM Congress Asia នៅលើទឹកដីនៃគម្រោងអភិវឌ្ឍន៍ Bay of Lights ក៏ដូចជាការបង្កើតមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌ស្តង់ដារអន្តរជាតិដំបូងនៃខេត្តព្រះសីហនុ លើផ្ទៃដីទំហំ១១ហិកតា ក្នុងគម្រោងអភិវឌ្ឍន៍ Bay of Lights។
-->
ក្នុងសន្និបាត AIM Congress ឆ្នាំ ២០២៤ ខាងមុខនេះនៅទីក្រុងអាប៊ូដាប៊ី គម្រោង Bay of Lights និង AIM Congress ក៏គ្រោងនឹងសម្រេចសម្រួលគ្នា លើកិច្ចព្រមព្រៀងអភិវឌ្ឍន៍រួមគ្នា ថ្មីមួយទៀត ដែលកាន់តែសបញ្ជាក់ពីការប្ដេជ្ញាខ្ពស់ របស់ភាគីទាំងពីរក្នុងការបង្កើតអនាគតដ៏រីកចម្រើន តាមរយៈយុទ្ធសាស្ត្រអភិវឌ្ឍន៍ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់។
មហាសន្និបាត AIM Congress គឺជាវេទិកាវិនិយោគកំពូលនៅមជ្ឈឹមបូព៌ាដែលផ្ដោតសំខាន់លើ ការវិនិយោគផ្ទាល់ពីបរទេ ស ទីក្រុងអនាគត និងសហគ្រាសធុនតូច និងមធ្យម ដែលសំដៅលើកកម្ពស់សេដ្ឋកិច្ច និងពង្រឹងទំនាក់ទំនងអន្តរជាតិ ដោយកន្លងមកបានទទួលស្វាគមន៍គណៈប្រតិភូចូលរួមជាង១ម៉ឺននាក់ មកពី១៧៥ប្រទេស និងមានការដាក់តាំងបង្ហាញអាជីវកម្ម ពីក្រុមហ៊ុនជាង៥០០ មកពីជុំវិញពិភពលោក។
កិច្ចប្រជុំវិនិយោគប្រចាំឆ្នាំ (AIM) គឺជាគំនិតផ្តួចផ្តើមរបស់មូលនិធិ AIM Foundation ដែលជាអង្គការអន្តរជាតិឯករាជ្យមួយ ដែលបានប្តេជ្ញាចិត្តយ៉ាងពេញលេញ ក្នុងការផ្តល់អំណាចដល់សេដ្ឋកិច្ចពិភពលោក តាមរយៈការជំរុញយុទ្ធសាស្រ្ត លើកកម្ពស់ប្រកបដោយប្រសិទ្ធភាព និងសម្របសម្រួលឱកាសសម្រាប់ផលិតភាព និងការពង្រីកសេដ្ឋកិច្ច៕ ប្រភពPropertyarea.asia