ម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចកូរ៉េខាងត្បូងបង្ហាញសញ្ញាវិជ្ជមានកាន់តែខ្លាំង

0

ដោយ: គង់ លាងហួរ

សេអ៊ូល: ការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូង បានកើនឡើងយ៉ាងឆាប់រហ័ស  បើទោះបីជាការប្រើប្រាស់ឯកជន និងការវិនិយោគ នៅតែបន្តធ្លាក់ចុះយ៉ាងណាក្តី។

វិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI) បានសរសេរនៅក្នុងរបាយការណ៍វាយតម្លៃសេដ្ឋកិច្ច ប្រចាំខែមេសារបស់ខ្លួន ថា “សេដ្ឋកិច្ចកូរ៉េកំពុងជួបប្រទះ នឹងការធ្លាក់ចុះក្នុងកម្រិតមធ្យម ដែលត្រូវបានជំរុញដោយកំណើនយ៉ាងឆាប់រហ័សនៃការនាំចេញ ជាពិសេសពីវិស័យព័ត៌មានវិទ្យា”។

របាយការណ៍ដដែលបានបន្តថា “ប៉ុន្តែការប្រើប្រាស់នៅតែធ្លាក់ចុះ ជាពិសេសគឺការប្រើប្រាស់ ឬការទិញទំនិញ ខណៈលក្ខខណ្ឌហិរញ្ញប្បទានមិនមានភាពប្រសើរឡើង ដោយសារអត្រាការប្រាក់កំពុងបន្តស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ”។ការវាយតម្លៃចុងក្រោយបំផុត នៅមេសាអំពីការនាំចេញ បានបង្ហាញសញ្ញាវិជ្ជមានជាងការវាយតម្លៃ ដែលបានធ្វើឡើងកាលពីខែមីនាកន្លងទៅ ប៉ុន្តែវិទ្យាស្ថានខាងលើ ក៏បានចង្អុលបង្ហាញផងដែរថា តម្រូវការក្នុងស្រុក បានធ្លាក់ចុះក្នុងរយៈពេល៥ខែជាប់ៗគ្នា។

នៅខែមីនា ការនាំចេញ ដែលជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចដ៏សំខាន់ បានកើនឡើង៣,១ភាគរយ បើធៀបនឹងឆ្នាំមុន និងកត់សម្គាល់ពីការកើនឡើងរយៈពេល៦ខែជាប់ៗគ្នា។

ប៉ុន្តែវិទ្យាស្ថាន KDI បានកត់សម្គាល់ឃើញថា ការបញ្ជាការសាងសង់  ដែលជាសូចនាករដ៏សំខាន់បំផុត នៃស្ថានភាពឧស្សាហកម្មបានបន្តដាំក្បាលចុះ ដែលការណ៍នេះបង្ហាញថា ការវិនិយោគនៅក្នុងវិស័យសំណង់បាននិងកំពុងធ្លាក់ចុះ។

របាយ​ការណ៍​ខាងលើបាន​បង្ហាញ​ទៀតថា​ “កត្តា​ហានិភ័យ​ខាង​ក្រៅ​នៅ​តែបន្តកើតមាន​ ដូច​ជា​ ការ​កើន​ឡើង​នៃតម្លៃ​ប្រេង​នៅលើទីផ្សារអន្តរជាតិ និង​ការ​រំខាន​ដល់​ការ​ដឹក​ជញ្ជូន ​ដែល​បង្ក​ឡើង​ដោយ​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ”៕ប្រភព: Yonhap៕

LEAVE A REPLY

Please enter your comment!
Please enter your name here