ទីផ្សារលក់រាយនៅទីក្រុងហូជីមិញកំពុងបង្ហាញសញ្ញាវិជ្ជមាន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនម៉ាកយីហោប្រណីតជាច្រើន កំពុងស្វែងរកជួលទីតាំងលក់រាយ ដែលមានគុណភាពខ្ពស់ នៅក្នុងសង្កាត់លេខ១ ដែលជាទីប្រជុំជននៃទីក្រុងហូជីមិញ។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ ​​Savills Vietnam។

យោងតាមទិន្នន័យពីក្រុមហ៊ុន Savills បានបង្ហាញឱ្យឃើញថា អ្នកលក់រាយប្រភេទម្ហូបអាហារ ភេសជ្ជៈ កីឡា និងគ្រឿងសម្អាង បានជំរុញឱ្យសកម្មភាពជួល នៅទូទាំងតំបន់ខាងលើកើនឡើង ក្នុងឆ​មា​សទីពីរនៃឆ្នាំ២០២៣ និងក្នុងរយៈពេលប៉ុន្មានខែដំបូងនៃឆ្នាំនេះ។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills Vietnam បានកត់សម្គាល់ថា សកម្មភាពលក់រាយនៅទីក្រុងហូជីម៉ិញ មានស្ថិរភាព ស្របពេលដែលអត្រា នៃការជួលសរុប(occupancy rates)ស្ថិតនៅទ្រឹងត្រឹម៩២,៥ភាគរយ។

បើគិតតាមប្រភេទអាជីវកម្ម គេសង្កេតឃើញថា វិស័យម៉ូដ fashion គ្របដណ្តប់៥០% នៃប្រតិបត្តិការជួលកន្លែងលក់រាយសរុបនៅទីក្រុងហូជីមិញ បន្ទាប់មក វិស័យម្ហូបអាហារ និងភេសជ្ជៈ (F&B) គ្របដណ្តប់ចំណែក២០% រីឯវិស័យសុខភាព និងសម្រស់គ្របដណ្តប់ចំណែក១៥% ។

លោក Giang Huynh នាយករងនៃក្រុមហ៊ុន Savills Research & S22M បានចាត់ទុកថា ទីផ្សារលក់រាយរបស់ទីក្រុងហូជីមិញ ស្ថិតនៅលើគន្លងកំណើនដ៏រឹងមាំ ដែលជំរុញដោយកត្តាវិជ្ជ​មានជាច្រើន រួមទាំងការកើនឡើងនៃប្រាក់ចំណូល និងទស្សនវិស័យចំនួនប្រជាជន ការកែលម្អគុណភាពលក់រាយជាបន្តបន្ទាប់ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។​

យោងតាមវេទិកាអនឡាញ ​​Statista របស់អាល្លឺម៉ង់ ដែលមានឯកទេស ក្នុងការប្រមូលទិន្នន័យបានឱ្យដឹងថា ទីផ្សារទំនិញប្រណីតរបស់វៀតណាម ទទួលបានប្រាក់ចំណូល ចំនួន៩៥៧,២២លានដុល្លារក្នុងឆ្នាំ២០២៣។

ឧស្សាហកម្មនេះត្រូវបានគេព្យាករណ៍ថា នឹងរកប្រាក់ចំណូលបាន៩៩១,២លានដុល្លារនៅឆ្នាំនេះ កើនឡើង៣,៦៥% បើធៀបនឹងឆ្នាំមុន៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here