តើរដ្ឋទាំង៥ណាខ្លះនៅសហរដ្ឋអាមេរិក ដែលពលរដ្ឋត្រូវមានប្រាក់សន្សំច្រើនបំផុត មុនពេលចូលនិវត្តន៍?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ជាមធ្យម ប្រជាពលរដ្ឋអាមេរិកជឿជាក់ថា ពួកគេគួរតែសន្សំប្រាក់បានប្រហែល១,៤៦លានដុល្លារ មុនពេលចូលនិវត្តន៍។ នេះបើយោងទៅតាមការសិក្សា ដែលមានឈ្មោះថា Northwestern Mutual Planning and Progress ឆ្នាំ២០២៤។

ប៉ុន្តែ នៅក្នុងរដ្ឋមួយចំនួន ដូចជារដ្ឋហាវ៉ៃជាដើម ពលរដ្ឋអាមេរិកពិតជាត្រូវការប្រាក់ច្រើនជាងនេះ មុនពេលចូលនិវត្តន៍។ នេះបើយោងតាមការសិក្សារបស់គេហទំព័រ GOBankingRates។

ដើម្បីកំណត់តម្រូវការប្រាក់សោធននិវត្តន៍អប្បបរមានៅក្នុងរដ្ឋនីមួយៗ គេហទំព័រ GOBankingRates បានពិនិត្យមើលថា តើពលរដ្ឋអាមេរិកដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ ចំណាយប្រាក់អស់ប៉ុន្មានជារៀងរាល់ឆ្នាំលើការទិញគ្រឿងទេស ការដឹកជញ្ជូន លំនៅដ្ឋាន ឧបករណ៍ប្រើប្រាស់ និងការថែទាំសុខភាព ដោយប្រើទិន្នន័យការស្ទង់មតិការចំណាយអ្នកប្រើប្រាស់ឆ្នាំ២០២២ ពីការិយាល័យស្ថិតិការងារ។

ខាងក្រោមនេះគឺជារដ្ឋចំនួន៥ ដែលអ្នកត្រូវការប្រាក់ច្រើនបំផុតដើម្បីចូលនិវត្តន៍ប្រកបដោយផាសុកភាព:
ទី១: រដ្ឋHawaii ចំនួនប្រាក់សន្សំអប្បបរមា ដែលអ្នកត្រូវការដើម្បីចូលនិវត្តន៍នៅក្នុងរដ្ឋ Hawaii គឺ២.០៥១.០៧៧ដុល្លារអាមេរិក។

ទី២: រដ្ឋ Massachusetts ចំនួនប្រាក់សន្សំអប្បបរមា ដែលអ្នកត្រូវការដើម្បីចូលនិវត្តន៍នៅក្នុងរដ្ឋ Massachusetts គឺ១.៦០០.០៩៧ដុល្លារ។

ទី៣: រដ្ឋ California ចំនួនប្រាក់សន្សំអប្បបរមា ដែលអ្នកត្រូវការដើម្បីចូលនិវត្តន៍នៅក្នុងរដ្ឋ California គឺ១.៤៣២.៤២៥ដុល្លារ។

ទី៤: រដ្ឋ New York ចំនួនប្រាក់សន្សំអប្បបរមា ដែលអ្នកត្រូវការដើម្បីចូលនិវត្តន៍នៅក្នុងរដ្ឋ New York គឺ១.២៨៩.៣២៥ដុល្លារ។

និងទី៥: រដ្ឋ Alaska ចំនួនប្រាក់សន្សំអប្បបរមា ដែលអ្នកត្រូវការដើម្បីចូលនិវត្តន៍នៅក្នុងរដ្ឋ Alaska គឺ១.២៨៧.៨៨០ដុល្លារ៕ប្រភព:CNBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here