ដោយៈ គង់ សូរិយា
ភ្នំពេញៈ សិក្សាលើជំនាញស្ថាបត្តកម្ម នគរូបនីយកម្ម រៀបចំទីក្រុង លោកឌិន សុមេធារិទ្ឋត្រូវបានតែងតាំង ជាក្រុមការងាររៀបចំប្លង់គោលប្រើប្រាស់ដីធ្លី និងផែនការប្រើប្រាស់ដីធ្លី នៅក្រុងតាខ្មៅ និងស្រុកស្អាង ខេត្តកណ្តាល។
លោកបានសរសរលើបណ្តាញទំនាក់ទំនងសង្គម កាលពីថ្ងៃទី២ ឧសភាថា ខ្ញុំបាទត្រូវបានចាត់ជាសមាជិក ក្រុមការងាររៀបចំប្លង់គោលប្រើប្រាស់ដីធ្លី និងផែនការប្រើប្រាស់ដីធ្លី នៅក្រុងតាខ្មៅ និងស្រុកស្អាង នៅក្នុងសេចក្តីសម្រេចលេខ០៣៨ របស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខា ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។







