លោកស្រីតាំង ហួរបង្ហើបពីក្រុមអ្នកវិនិយោគដែលកំពុងស្ថិត ក្នុងទីផ្សារដីធ្លី

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អគ្គនាយិកាក្រុមហ៊ុនAmatak Property Serviceលោកស្រីតាំង ហួរបានបង្ហើបពីក្រុមអ្នកវិនិយោគ ដែលនៅបន្តទិញដីធ្លី ស្របពេលទីផ្សារស្ថិតក្នុងសភាពមិនច្បាស់លាស់។

លោកស្រីបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីល្ងាចថ្ងៃទី១ ឧសភាថា សកម្មភាពទិញ លក់អចលនទ្រព្យនៅតែមានសម្រាប់ដី ដែលមានតម្លៃក្រោមទីផ្សារ ពិសេសអ្នកវិនិយោគ ដែលមានគោលបំណងច្បាស់លាស់ ពួកគេនៅតែបន្តទិញសម្រាប់សាងសង់អ្វីមួយ។លោកស្រីបន្តថា “អ្នកទិញដីរកផលចំណេញនៅតែមាន ប៉ុន្តែពួកគេស្វែងរកទិញដីតម្លៃក្រោមទីផ្សារ ហើយជ្រើសរើសរកតាំងល្អៗសម្រាប់ឱកាសចំណេញនាពេលអនាគត”។ លោកស្រីបន្តថា “សកម្ម​ភាពទិញ លក់ អចលនទ្រព្យនៅត្រីមាសទី២នេះ មិនទាន់មានសភាពគួរឲ្យកត់សំគាល់នៅឡើយទេ ប៉ុន្តែសម្រាប់ដីមានតម្លៃក្រោមទីផ្សារ ដែលម្ចាស់ដីលក់ប្រញាប់ នៅតែមានឱកាសលក់ និងមានអ្នកទិញ”។ការព្យាករណ៍របស់រដ្ឋាភិបាល បានបង្ហាញថា ទីផ្សារអចលនទ្រព្យ នឹងបន្តងើបឡើងវិញយឺតនៅឆ្នាំ២០២៤នេះ។លោកស្រីតាំង ហួរបានបន្តថា ការរីកចម្រើនរបស់ទីផ្សារនេះ ត្រូវការពេលវេលាបន្ថែម ដែលអ្នកវិនិយោគគួរតែបន្តវិនិយោគ ដើម្បីជម្រុញទីផ្សារនេះឲ្យរីកចម្រើន និងកុំអស់សង្ឃឹម អ្វីៗនឹងប្រសើរឡើង ព្រោះប្រមុខរដ្ឋាភិបាលលោកបាននិងកំពុងខិតខំណាស់ ដើម្បីទាក់ទាញការវិនិយោគពីបរទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here