ការសិក្សាថ្មីៈ ការជួលអចលនទ្រព្យនៅតាមហាងនិងផ្លូវធំៗកើនឡើងប្រមាណ៩ភាគរយនៅត្រីមាសទី១

0

ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ ការសិក្សាថ្មីមួយរបស់ក្រុមហ៊ុនCBR​E​ ​Cam​bo​d​i​a​ ​Research​បានរកឃើញថា ​នៅ​​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ​២​០​២​៤នេះ​ ​ ​កា​រជួល​ហាង​អាជីវកម្ម​ នៅ​តាម​ដង​ផ្លូវ​ធំ​ៗ​ និងផ្សារ​ទំនើបបានកើនឡើង៩ភាគរយ​។​ប៉ុន្តែទោះជាយ៉ាងណាការជួល​ផ្ទះល្វែង ​ផ្សារ​ទំនើប​សហគមន៍​ ​និង​កន្លែងផ្សេង​ទៀតបានធ្លាក់ចុះ។

ការសិក្សាដែលធ្វើឡើងដោយក្រុមហ៊ុនCBRE រៀងរាល់ត្រីមាសនេះបានបង្ហាញទៀតថា អត្រា​នៃការគ្របដណ្តប់លើប្រើប្រាស់ជាមធ្យម ​នៅកន្លែង​ពាណិជ្ជកម្ម​លក់រាយ ​បាននឹង​កំពុង​ធ្លាក់ចុះពី​មកនៅត្រឹម៦​៣​,​៤​​ភាគរយ ​នៅ​ក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ​២​០​២​៤​ ធៀបនឹង៩០ភាគរយ កាលពីឆ្នាំ២០១៩។​

ទន្ទឹម​នឹង​នេះ​ ​ក៏មាន​កន្លែង​លក់រាយ​ពាណិជ្ជកម្ម​ថ្មី ​ទំហំ​១​០​១​.​០​០​០​ ​ម៉ែត្រការ៉េ​បន្ថែម​ទៀត​ដែល​រំពឹង​ថា ​នឹង​មាននៅ​ក្នុង​ឆ្នាំ​ ​២​០​២​៤​នេះ។​ ​នេះ​មានន័យ​ថា ​វា​នឹង​ក្លាយ​ជាទី​ផ្សារ​របស់​អ្នកជួល ​ដែល​មានអំណាច​ចរចា​ច្រើនជាង​ម្ចាស់​ទីតាំង​។​ ​

ទិន្នន័យនេះអាច​បញ្ជាក់​បាន​ថា ​យីហោ​លក់រាយ​អាច​ផ្លាស់​ទី​ទៅ​ទីតាំង​ធំ​ៗ​ ​និង​ទំនើប​ ​ប្រសិនបើ​អាច​បញ្ចុះតម្លៃ​ ​និង​ការ​លើកទឹកចិត្ត​ផ្សេងទៀត​ដែល​ផ្តល់​ដោយ​ម្ចាស់​ទីតាំង​។​

​លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltd និងជាអនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងហាក់ស្របគ្នានឹងការសិក្សាខាងលើ ដោយលោកស្រីបានមានប្រសាសន៍ថា ការស្វែងរកទីតាំងសម្រាប់អាជីវកម្មនានាបានធ្លាក់ចុះ ខណៈតម្លៃនៅក្នុងទីផ្សារបានថយចុះស្របគ្នាផងដែរ។

លោកស្រីបញ្ជាក់ថា ​”មានតែទីតាំងល្អៗ ដែលអាចប្រកបអាជីវកម្មបាន ទើបមានតម្រូវការខ្លះៗ ប៉ុន្តែអ្នកជួលនៅតែមានអំណាចក្នុងការចចារទាញទម្លាក់តម្លៃផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here