ក្រសួងសាធារណៈការចាប់ផ្តើមអនុវត្តន៍គំរោងហេដ្ឋារចនាសម្ព័ន្ឋច្រកទ្វារព្រំដែន

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានរៀបចំកិច្ចប្រជុំដំបូង (kick-off meeting) ស្ដីពីការគ្រប់គ្រង និងចាប់ផ្តើមអនុវត្តន៍ គម្រោងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន (Cross-border facility Project )នៅកម្ពុជា។

កិច្ចប្រជុំកាលពីថ្ងៃទី២ ឧសភា ត្រូវបានដឹកនាំដោយលោកជំទាវឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ឋ។

កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីពិភាក្សាត្រៀមលក្ខណៈ ក្នុងការអនុវត្តគម្រោង និងលើកកម្ពស់ការងារឱ្យមានគុណភាព និងប្រសិទ្ធភាពខ្ពស់។

គម្រោងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន ( Cross-border facility Project ) នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមហិរញ្ញប្បទានរបស់ធនាគារ Asian Infrastructure Investment Bank (AIIB) ដើម្បីអភិវឌ្ឍរចនាសម្ព័ន្ធនៅតាមព្រំដែនឆ្លើយតប ទៅនឹងការរីកចម្រើន នៃសេដ្ឋកិច្ចកម្ពុជា និងការកើនឡើងនៃពាណិជ្ជកម្មតាមព្រំដែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here