តើអត្រាជួលការិយាល័យទាំងបីកម្រិតនៅទីក្រុងភ្នំពេញមានតម្លៃបែបណា?

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ការិយាល័យជួលបានកើនឡើង នៅរាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដោយមានតម្លៃខុសៗគ្នាអាស្រ័យ លើកម្រិតស្តង់ដាការិយាល័យកម្រិតA ,B និងការិយា​ល័យ​ជួលកមម្រិតC។

យោងតាមការសិក្សារបស់ក្រុមហ៊ុនCBRE Cambodiaដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា ​កា​រជួល​អចល​ន​ទ្រព្យ​ក​ម្រិ​ត​​A​ ​មាន​តម្លៃ​ជួល​ចន្លោះ​ពី​២​៨​ ​ទៅ​៣​០​ដុល្លារ ​ក្នុង​មួយ​ម៉ែត្រការ៉េ​ក្នុង​មួយ​ខែ​។​

ចំណែកការិយាល័យកម្រិតB មានតម្លៃ​ចន្លោះ​ពី​២​២​ ​ទៅ​២​៣​ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ក្នុង​មួយ​ខែ​ ដែលការជួលមានការ​កើន​ឡើង​​៥​,​៥​​ភាគរយ​។​ ​ទោះ​យ៉ាងណាក៏ដោយ​ ​មានការ​ធ្លាក់ចុះ​នៃ​កា​រជួល​សម្រាប់​អចល​ន​ទ្រព្យ​ក​ម្រិ​ត​B ​និង​ក​ម្រិ​ត​C ​មួយ​ចំនួន​។​

​ការិយាល័យជួលក​ម្រិ​ត​C ​ជាទូទៅ​មាន​តម្លៃ​ $​១​៤​-$​១​៥​ ​ក្នុង​មួយ​ម៉ែត្រការ៉េ​ក្នុង​មួយ​ខែ​។​ការសិក្សារបស់CBR​E​ ​ក៏បាន​បង្ហាញ​ផង​ដែរ​ថា​ “​គ​ម្លា​ត​រវាង​ការ​ស្រង់​តម្លៃ​ ​និង​ការ​បញ្ចុះតម្លៃ​នៅតែ​បន្ត​កើន​ឡើង​ ​ដោយសារតែ​ទី​ផ្សារ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​ ​ម្ចាស់ផ្ទះ​សុខចិត្ត​ចរចា​លើ​តម្លៃ​ដើម្បី​ទាក់ទាញ​អ្នកជួល​។​ ​

ក្រៅពី​តម្លៃ​ការចរចា​ទាំងនេះ ​ក៏​អាច​មានការ​លើកទឹកចិត្ត​ផ្សេងទៀត​សម្រាប់​អ្នកជួល​ផង​ដែរ​។​​អត្រាប្រើប្រាស់ការុយាល័យ​ជាមធ្យម​ មានអត្រាគ្របដណ្តប់​ប្រហែល​​៦​២​,​២​ ​ភាគរយ​នៅ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ២០២៤នេះ ​។​ ការសិក្សារបស់CBRE Caambodiaបានបង្ហាញថា អាគារ ​ការិយាល័យ ដែលមានទំហំ​១​៧​១​.​០​០​០​​ម៉ែត្រការ៉េ នឹងដាក់ចូលទីផ្សារ​​នៅ​ឆ្នាំ​២​០​២​៤​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here