ទីក្រុងហុងកុងសម្រុកសាងសង់អគារស្នាក់នៅរួម និងផ្ទះបណ្ដោះអាសន្នបន្ថែមទៀត

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីក្រុងហុងកុងបាន និងកំពុងសម្រុកសាងសង់អគារស្នាក់នៅរួម និងផ្ទះបណ្ដោះអាសន្នបន្ថែមទៀត ដើម្បីផ្តល់កន្លែងស្នាក់នៅសម្រាប់យុវជន ដែលត្រូវការពេលវេលាសន្សំប្រាក់ ឬគ្រួសាររង់ចាំទិញលំនៅដ្ឋានសង្គម ដែលមានតម្លៃសមរម្យ។

គិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៤នេះមក ទីក្រុងហុងកុងបានសាងសង់អគារអាផាតម៉ិន បណ្តោះអាសន្នចំនួន១៧.០០០យូនីត ដោយរំពឹងថា នឹងបញ្ចប់រួចរាល់ជាស្ថាពរ នៅត្រឹមខែមីនា ឆ្នាំ២០២៥ខាងមុខ។

គម្រោងនេះគឺជាបណ្តុំអគារលំនៅដ្ឋាន បណ្តោះអាសន្នដំបូង ស្ថិតក្រោមកម្មវិធី Light Public Housing (LPH) ដែលប្រកាសដាក់ចេញដោយរដ្ឋបាលក្រុងហុងកុង ចាប់តាំងពីឆ្នាំ២០២២មកម្ល៉េះ។HK housing chief defends HK$4.4bn cost of temp. housing schemeកម្មវិធី Light Public Housing គឺជាកម្មវិធីសាងសង់អាផាតម៉ិនបណ្ដោះអាសន្ន សម្រាប់ផ្គត់ផ្គង់អតិថិជន ដែលមានឈ្មោះនៅក្នុងបញ្ជីរង់ចាំទិញលំនៅដ្ឋានសង្គម សម្រាប់រយៈពេល៣ឆ្នាំ ឬលើសពីនេះ ដោយផ្តល់អាទិភាពដល់អ្នកដែលមានគ្រួសាររួច។

បច្ចុប្បន្ននេះ ការផ្គត់ផ្គង់ផ្ទះនៅមានកម្រិត។ ដូច្នេះ ជាមធ្យម អ្នកដែលបានចុះឈ្មោះ ទិញលំនៅដ្ឋានសង្គម ត្រូវរង់ចាំរយៈពេលជិត៦ឆ្នាំ។

រដ្ឋបាលក្រុងហុងកុង បានដាក់ចេញគោលដៅសាងសង់ផ្ទះក្រោមកម្មវិធី Light Public Housing នេះ ឱ្យបានប្រហែល៣០.០០០យូនីត នៅត្រឹមឆ្នាំ២០២៨ខាងមុខ។ ចំណែកលំនៅដ្ឋានបណ្តោះអាសន្ន ត្រូវបានសាងសង់ឡើង ក្នុងទម្រង់ជាអាផាតម៉ិន ដែលមានកម្ពស់ទាបៗ។ HK housing chief defends HK$4.4bn cost of temp. housing schemeតួយ៉ាងអតិថិជន ដែលកំពុងរង់ចាំទិញផ្ទះប្រភេទ LPH អាចរស់នៅក្នុងអាផាតម៉ិន បណ្តោះអាសន្នទាំងនេះ នៅក្នុងរយៈពេល២ឆ្នាំ ដោយជួលក្នុងតម្លៃក្រោមទីផ្សារ។ រដ្ឋបាលក្រុងហុងកុង បានវាយតម្លៃថា ការថែទាំ ការសម្អាត និងគ្រឿងបរិក្ខារផ្សេងទៀតសម្រាប់អាផាតម៉ិន បណ្តោះអាសន្នក្នុងមួយយូនីត ត្រូវចំណាយប្រាក់ប្រមាណ១២៨ដុល្លារក្នុងមួយខែ។

ចំណែកឯការចំណាយសរុប នៃការគ្រប់គ្រងអាផាតម៉ិន ទាំង៣០.០០០យូនីត ត្រូវបានគេប៉ាន់ប្រមាណថា មានទំហំទឹកប្រាក់ជិត៥៦២លានដុល្លារ។

ក្រៅពីផ្ទះសង្គម LPH កាលពីឆ្នាំមុន តំបន់រដ្ឋបាលពិសេសហុងកុង ក៏បានដាក់ឱ្យអនុវត្តន៍កម្មវិធីសាងសង់ផ្ទះ ដែលមានគុណភាពល្អ និងមានតម្លៃសមរម្យសម្រាប់យុវជន ក្នុងទម្រង់ជាអគារស្នាក់នៅរួមផងដែរ។

លោក Morgan Chan អតិថិជនវ័យ២៦ឆ្នាំ មានក្តីស្រម៉ៃចង់បានផ្ទះផ្ទាល់ខ្លួន ប៉ុន្តែតម្លៃអចលនទ្រព្យហក់ឡើង ខ្ពស់កប់ពពកបានបង្ខំឱ្យលោកជ្រើសរើសរស់នៅ ក្នុងផ្ទះប្រភេទអគារស្នាក់នៅរួមនេះ។ លោកត្រូវចំណាយប្រាក់ ប្រហែល៤៤៧ដុល្លារក្នុងមួយខែ សម្រាប់បន្ទប់អគារស្នាក់នៅរួម ដែលប្រើប្រាស់សម្ភាររួមជាមួយអ្នករស់នៅជាប់បន្ទប់ជាមួយគ្នា៕ប្រភព:Hong Kong Free Press HKFP៕

LEAVE A REPLY

Please enter your comment!
Please enter your name here