អ្នកជំនាញអន្តរជាតិៈ ទីផ្សារអចលនទ្រព្យកម្ពុជាកំពុងទាក់ទាញ អ្នកវិនិយោគប្រភេទថ្មី

0

ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ លោក​ ​P​e​t​e​r ​G​u​bog​l​o ​នាយក​ប្រតិបត្តិ​នៃ​ទីភ្នាក់ងារ​ ​Investor​ ​In​ ​Property​ ​Co​., ​L​t​dបានថ្លែងថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា ពិសេសខុនដូកំពុងទាក់ទាញអ្នកវិនិយោគប្រភេទថ្មី និងងាកចេញពីការពឹងផ្អែកលើអ្នកធុរកិច្ចចិន។

លោក​ ​G​u​bog​l​o បានមានប្រសាសន៍ដោយសម្តែងសុទិដ្ឋិនិយម​ថា​ ​ការ​វិនិយោគ​របស់​ជនជាតិ​ចិន​ មាន​តិច​នៅ​លើ​ទី​ផ្សារ​ខុន​ដូ ​បាន​នាំ​អោយ​មានការ​ផ្សព្វផ្សាយ ​ប្រភេទ​ថ្មី​នៃ​អន្តោប្រវេសន៍​ ​គំនិត​ផ្តួចផ្តើម​ទី​ផ្សារ​ពិភពលោក​ ​និង​ប្រភេទ​អ្នក​វិនិយោគ​ថ្មី ​ដែល​ចូល​មក​ក្នុង​ទី​ផ្សារ​ខុន​ដូ​កម្ពុជា​ ​ដែល​លោក​ថា​វា​ជា​រឿង​ដ៏​អស្ចារ្យ​។​

លោកបន្តថា “ការ​ធ្វើ​ពិពិធ​កម្ម​ដែល​កំពុង ​កើតឡើង​នា​ពេលនេះ​ គឺជា​លទ្ធផលវិជ្ជមាន​ ​ខណៈ​ដែល​លំ​ហូរ​ការ​វិនិយោគ​ផ្ទាល់​ ពី​ប្រទេស​ចិន​មានសន្ទុះ​ទាប​”។​លោក​បាន​បន្ត​ថា​ ​ហេតុផលទាំងនេះ ​គឺ​ដោយសារតែ​កម្ពុជា ​ប្រឹងប្រែង​រក​ទី​ផ្សារ​វិនិយោគ​ថ្មី ​បន្ថែម​ពីលើ​ប្រទេស​ចិន​ ​រួម​មានការ​ផ្សព្វផ្សាយ​ទៅ​ប្រទេស​ផ្សេងៗ​ ​និង​យុទ្ធសាស្ត្រ​ថ្មីៗ​។​

លោកបញ្ជាក់ទៀតថា ​ក្នុង​អំឡុង​ពេល​នៃ​ការ​វិនិយោគ​របស់​ចិន​មាន​ក​ម្រិ​ត​ខ្ពស់​បំផុត ​មុន​ពេល​មាន​ជំងឺ​កូ​វី​ដ​ ​យើង​បានឃើញ​ទី​ផ្សារ​​​ដែល​ជាប់​គាំង​ភាគច្រើន​ ​ដែល​ជារឿយៗ​អ្នក​អភិវឌ្ឍន៍​គម្រោង​ភាគច្រើន​ជា​ជនជាតិ​ចិន​ ​និង​ភ្នាក់ងារ​ដែល​មាន​ទំនាក់ទំនង​ ជាមួយ​ប្រទេ​ស​ចិន​។ ដូច្នេះ​ហើយ​ ​ដើមទុន​ជាច្រើន​ដែល​បាន​បណ្តាក់​ទុក ​ក្នុង​អំឡុង​ពេល​នោះ ​មិនបាន​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ សម្រាប់​ទី​ផ្សារ​កម្ពុជា​ ​និង​អ្នកជំនួញ​ដែល​ពាក់ព័ន្ធ​នោះ​ទេ​​។​

លោកបន្តថា “លុយ​បាន​ចរាចរ​នៅ​លើ​ទី​ផ្សារ ​ក្នុង​អំឡុង​ពេល​នោះ​ ​ប៉ុន្តែ​អាជីវកម្ម​ក្នុងស្រុក​តិចតួច​ទទួល​បាន​អត្ថប្រយោជន៍​”។​ លោក​បន្ត​ថា​ ​ផ្ទុយ​មកវិញ​ ​ក្រោយ​ជំងឺ​កូ​វី​ដ​ ​កម្ពុជា​កាន់តែ​មាន​ភាព​ចម្រុះ​ជាតិសាសន៍​ ​និង​បង្កើត​បទពិសោធន៍​ ​និង​អ្នកជំនាញ​កាន់​តែ​ច្រើនឡើង ​សម្រាប់​ទី​ផ្សារ​អចល​ន​ទ្រព្យ​ ​និង​អាជីវកម្ម​ ​ដែល​នឹង​ជំរុញ​ឱ្យ​មាន​វដ្ត​នៃ​កំណើន​នេះ​។​

អ្នក​អភិវឌ្ឍន៍​ ​និង​ភ្នាក់ងារ​បាន​ទាក់ទាញ​អ្នកទិញ​ថ្មីៗ ​ពី​បណ្តា​ប្រទេស​ ដែល​មិន​មាន​ពីមុន​មក​ យ៉ាង​មាន​ប្រសិទ្ធ​ភាព ​ក្នុង​ទិដ្ឋភាព​វិនិយោគ​កម្ពុជា​។​ទន្ទឹម​នឹង​នេះ​​រដ្ឋាភិបាល​បាន​ជំរុញ​ឱ្យ​មាន​ពិពិធ​កម្ម ការ​វិនិយោគ​ ​ទេសចរណ៍​ ​និង​អន្តោប្រវេសន៍​ ​តាមរយៈ​កំណែ​ទម្រង់​ជំរុញ​ការ​វិនិយោគ​ ​ដែល​គិត​ត្រឹម​ឆ្នាំ​២​០​២​៤​ ​បាន​កំពុង​បង្ហាញ​នូវ​សន្ទុះ​ខ្លាំង​។​

តាមរយៈ​បទពិសោធន៍​នេះ​ ​លោក​ជឿជាក់​ថា ​ភ្នាក់ងារ​ ​អ្នក​អភិវឌ្ឍន៍​ ​និង​ក្រុមហ៊ុន​វិនិយោគ​នៅ​កម្ពុជា ​កំពុង​សិក្សា​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ដើម្បី​ធ្វើការ​ជាមួយ​ពិភពលោក​ទាំងមូល​ ​ដែល​នឹង​ជួយ​ជំរុញ​ឱ្យ​មាន​ជំនាញ​ ​និង​វិជ្ជាជីវៈ​កាន់តែ​ច្រើន​។​

លោក​បាន​បន្ត​ថា​ “​នេះ​មានន័យ​ថា​កម្ពុជា ​កំពុង​ក្លាយ​ជាគោល​ដៅ​វិនិយោគ ​សម្រាប់​ពិភពលោក​ទាំងមូល​ ​ដែល​មិនមែន​ពឹងផ្អែក​តែ​លើ​ប្រទេស​ចិន​នោះ​ទេ​”។ ​លោកបន្ថែមថា “​នេះ​ក៏​កំពុង​បង្កើត​ទី​ផ្សារ​ចម្រុះ ​និង​ទីប្រជុំជន​កាន់តែ​ច្រើន​ ​ជាពិសេស​នៅ​រាជធានី​ភ្នំពេញ”​៕​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here