ក្រសួងសាធារណៈការកំពុងផ្ទៀងផ្ទាត់ឡើ់ងវិញនូវការស្តារកំណាត់ផ្លូវជាតិលេខ៣ ត្រពាំងរពៅ វាលរេញ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមមន្រ្តីក្រសួងសាធារណៈការ បានរៀបចំកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេស នៃគណៈកម្មការចំពោះកិច្ចសិក្សា និងផ្ទៀងផ្ទាត់គម្រោងស្ដារឡើងវិញ កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ប្រវែង២០,៦២គីឡូម៉ែត្រ (គ.ម១៨១+១០០ ដល់ គ.ម២០១+៧២០)។

កិច្ចប្រជុំនេះបានដឹកនាំដោយលោកនូ វឌ្ឍនៈ អនុរដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការបច្ចេកទេស នៃគណៈកម្មការចំពោះកិច្ចសិក្សា និងផ្ទៀងផ្ទាត់គម្រោងស្ដារឡើងវិញ កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ប្រវែង២០,៦២គីឡូម៉ែត្រ (គ.ម១៨១+១០០ ដល់ គ.ម២០១+៧២០)។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ផ្ដោតសំខាន់លើការសិក្សាលម្អិត និងរកវិធីសាស្ត្រសាងសង់ ដែលសមស្របក្នុងការស្ដារឡើងវិញ កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ប្រវែង ២០,៦២គីឡូម៉ែត្រ (គ.ម១៨១+១០០ ដល់ គ.ម២០១+៧២០) ដោយចំណាយថវិកាតិច និងមានប្រសិទ្ធភាពខ្ពស់។

លោកនូ វឌ្ឈនៈ បានណែនាំដល់ក្រុមការងារបច្ចេកទេសទាំងអស់ ត្រូវរៀបចំផែនការសកម្មភាព និងលទ្ធផលការងារសិក្សាលម្អិតគម្រោងស្ដីពី លក្ខណៈបច្ចេកទេសនៃកម្រាលផ្លូវបច្ចុប្បន្ន ឱ្យបានរួចរាល់ក្នុងរយៈពេល៦ខែ ដើម្បីលើកជាជម្រើសនូវវិធីសាស្ត្រឌីហ្សា​ញកម្រាលផ្លូវថ្មីជូន លោករដ្ឋមន្ត្រី និងស្ថាប័នពាក់ព័ន្ធក្នុងការពិនិត្យសម្រេច។

បច្ចុប្បន្នកំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ កំពុងបន្តអនុវត្តការងារថែទាំជាប្រចាំ ដើម្បីជួយសម្រួលចរាចរណ៍ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ មុននឹងឈានទៅដល់ការអនុវត្តការងារសាងសង់ជាក់ស្តែង ឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់នាពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here