ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាប្រទេសជាច្រើន កំពុងបោះទុនវិនិយោគលើគម្រោងបង្កើតច្រករបៀងសេដ្ឋកិច្ចនៅកោះ Luzon ស្ថិតនៅភាគខាងជើងនៃប្រទេសហ្វីលីពីន។ នេះបើយោងតាមប្រសាសន៍របស់លោកប្រធានាធិបតី Ferdinand Marcos Jr.។
នៅក្នុងបទសម្ភាសន៍ជាមួយលោក Chang Dae-hwan ប្រធានក្រុមហ៊ុន Maekyung Media Group របស់កូរ៉េខាងត្បូង លោក Marcos បានថ្លែងថា គម្រោងនេះនឹងផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗដូចជា កំពង់ផែ ផ្លូវដែក ថាមពលស្អាត និងខ្សែសង្វាក់ផ្គត់ផ្គង់ semiconductor។
លោកបន្តថា គម្រោងនេះនឹងតភ្ជាប់ឆ្នេរសមុទ្រ Subic Bay នៅក្នុងខេត្ត Zambales តំបន់សេដ្ឋកិច្ចពិសេសClark នៅក្នុងខេត្ត Pampanga ព្រមទាំងរដ្ឋធានីម៉ានីល និងទីក្រុង Batangasផងដែរ។ជាពិសេស លោកបានកត់សម្គាល់ថា ការអភិវឌ្ឍន៍ទីក្រុងClark City ដែលជាផ្នែកមួយដ៏សំខាន់ នៃច្រករបៀងសេដ្ឋកិច្ច Luzon បានក្លាយជាគោលដៅទាក់ទាញ សម្រាប់ការវិនិយោគបរទេស ដោយសារការបង្កើតតំបន់Clark Freeport និងតំបន់សេដ្ឋកិច្ចពិសេស។






