ប្រជាជនកូរ៉េខាងត្បូងងាកទៅរកកិច្ចសន្យាជួលលំនៅដ្ឋានប្រចាំខែ ជំនួសវិញ ស្របពេលហានិភ័យកើតឡើង

0

ដោយ: គង់ លាងហួរ

សេអ៊ូល: ការជួលផ្ទះតាមរយៈប្រព័ន្ធjeonse នៅក្នុងទីផ្សារលំនៅដ្ឋានរបស់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងបានដាំក្បាលចុះដល់កម្រិតទាបបំផុត ក្នុងកំឡុងត្រីមាសទី១ ខណៈដែលចំនួននៃប្រតិ​បត្តិការជួលប្រចាំខែកំពុងកើនឡើង។

នៅក្រោមប្រព័ន្ធកិច្ចសន្យា jeonse អ្នកជួលត្រូវបង់ប្រាក់កក់លើសពី៥០ភាគរយ នៃតម្លៃអចលនទ្រព្យនៅលើទីផ្សារ ជំនួសឱ្យការបង់ថ្លៃជួលប្រចាំខែ។ នៅពេលបញ្ចប់កិច្ចសន្យាជួលលំនៅដ្ឋាន អ្នកជួលមានសិទ្ធិ ទទួលបានប្រាក់កក់មកវិញពេញលេញ។

យោងតាមគេហទំព័រព័ត៌មានអចលនទ្រព្យ 10000-Lab បានឱ្យដឹងថា សមាមាត្រនៃប្រតិបត្តិការជួល jeonse សម្រេចបានចំនួន៤៦,៩ភាគរយ នៃកិច្ចសន្យាជួលលំនៅដ្ឋានសរុប ចំនួន១២៣.៦៦៩កិច្ចសន្យា នៅទីក្រុងសេអ៊ូល គិតចាប់ពីខែមករាដល់ខែមីនា។Jeonse transactions decline in Korea's housing lease system - The Korea  Timesតួលេខខាងលើនេះ គឺជាកម្រិតទាបបំផុតមិនធ្លាប់មានឡើយ គិតចាប់តាំងពីរដ្ឋាភិបាលកូរ៉េ បានចាប់ផ្តើមចងក្រងស្ថិតិពាក់ព័ន្ធ នៅក្នុងឆ្នាំ២០១១មក។ ចំណែក ប្រតិបត្តិការ ដែលនៅសេសសល់ចំនួន៥៣,១ភាគរយទៀត គឺជាកិច្ចសន្យាជួលប្រចាំខែ។

សមាមាត្រនៃការជួលផ្ទះតាមប្រព័ន្ធ jeonse មាននិន្នាការធ្លាក់ចុះ ក្នុងអំឡុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយក្នុងនោះសមាមាត្រនៅទីក្រុងសេអ៊ូល បានធ្លាក់ចុះពី៦១,៦ភាគរយ ក្នុងឆ្នាំ២០២០ មកត្រឹម៥៨ភាគរយនៅឆ្នាំ២០២១ និងមកនៅត្រឹម៥០,៣ភាគរយនៅឆ្នាំ២០២២ និងមកនៅត្រឹម៤៧,៦ភាគរយនៅឆ្នាំ២០២៣។

ចំណែកមូលហេតុនៅពីក្រោយ ដែលនាំឱ្យទិដ្ឋភាពទីផ្សារជួលផ្លាស់ប្តូរ គឺដោយសារតែករណីម្ចាស់ផ្ទះបដិសេធ មិនព្រមសងប្រាក់កក់វិញ បានកើតឡើងជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលការណ៍នេះ បានធ្វើឱ្យអ្នកជួលមានការប្រុងប្រយ័ត្នខ្ពស់ មុននឹងធ្វើការសម្រេចចិត្ត៕ ប្រភព: Korea Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here