ដោយៈ គង់ សូរិយា
កណ្តាលៈ អ្នកជំនាញបានបង្ហើបឲ្យដឹងថា តំបន់ជុំវិញព្រលានយន្តហោះតេជោថ្មី ស្ថិតក្នុងខេត្តកណ្តាល មិនទាន់មានភាពទាក់ទាញអ្នកវិនិយោគដីធ្លីឡើងវិញនៅឡើយ។
លោកស៊ា ឆៃលីនអគ្គនាយកក្រុមហ៊ុនឆៃលីន ស៊ា រៀលធីបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីថ្ងៃទី៧ ឧសភាកន្លងមកថា ទីផ្សារដីធ្លីហាក់មិនទាន់ មានការកំរើកឡើងវិញច្រើននៅឡើយ ជាក់ស្តែងតំបន់ជុំវិញព្រលានយន្តហោះថ្មី ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ មានអ្នកដាក់លក់កាន់តែច្រើន ប៉ុន្តែមិនទាន់មានអ្នកវិនិយោគចាប់អារម្មណ៍នៅឡើយទេ។
លោកបន្តថា “តម្លៃដីនៅជុំវិញតំបន់នេះ បើគិតប៉ែកមកខាងរាជធានីភ្នំពេញមានតម្លៃចន្លោះពី៥០ ទៅ៣០០ដុល្លារ ប៉ុន្តែបើគិតប៉ែកងាកទៅខាងស្រុកស្អាង មានតម្លៃចន្លោះពី៣០ទៅ៥០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ”។






