កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតគ្រោងចាប់ផ្តើមដំណើរការ នៅត្រីមាសទី៣ឆ្នាំនេះ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ប្រសិនជាគ្មានការប្រែប្រួលទេនោះ កំពង់ផែ​ទេសចរ​ណ៍​អន្តរជាតិខេត្ត​កំពត​ ​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ត្រីមាស​ទី​៣​ ​ឆ្នាំ​២​០​២​៤​ ​សម្រាប់បម្រើ​ជា​ច្រក​សម្រាប់​នាវា​ទេសចរណ៍​ ដែល​តភ្ជាប់​ប្រទេស​ថៃ​ ​និង​វៀតណាម​ជាមួយ​កម្ពុជា​។​

ការ​សាងសង់​កំពង់ផែ​នេះ ​ត្រូវ​បាន​ផ្តល់​ហិរញ្ញប្បទាន​ដោយ​ប្រាក់​ក​ម្ចី​របស់​​A​D​B ​ចំនួនជា​ង​​១​០​លាន​ដុល្លារ​ ​ដែល​ជា​ផ្នែក​នៃ​គម្រោ​ង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ ទេសចរណ៍​សម្រាប់​កំណើន​ប្រកបដោ​យ​បរិ​យា​ប​ន្ន​នៅ​ក្នុង​មហា​អនុ​តំបន់​មេគង្គ​ (​G​MS​)​។​

បច្ចុប្បន្នភាព​ទាក់ទង ​នឹង​កា​រដាក់​ឱ្យ​ដំណើរការ​នេះ​ ​ត្រូវ​បាន​ផ្តល់​ដោយ​លោក​ ​ប៉េង​ ​ពោធិ៍​នា​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​កាលពី​ថ្ងៃសៅរ៍​ ​បន្ទាប់ពី​មានការ​លើកឡើង​ជុំវិញ​ ការ​ពន្យារពេល​ក្នុង​កា​របើក​កំពង់ផែ​សម្រាប់​ប្រតិបត្តិការ​។​លោក​ ​ប៉េង​ ​ពោធិ៍​នា​ ​បាន​មានប្រសាសន៍ថា​ ​កំពង់ផែ​មិនទាន់​អាច​បើក​ដំណើរការ​ឱ្យ​បាន​ឆាប់​ ​គឺ​ដោយសារ​ការ​ពន្យារពេល ​ក្នុង​ការ​ជ្រើសរើស​ក្រុមហ៊ុន​ សម្រាប់​ប្រតិបត្តិការ​កំពង់ផែ​នេះ​ ​ក្រោម​ក្រប​ខ័ណ្ឌ​ភាពជា​ដៃគូ​រដ្ឋ​និង​ឯកជន​ ​ដោយ​ផ្អែកលើ​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​ ​និង​ ​A​D​B ​។​

លោក​បាន​បន្ត​ថា​ “​កំពង់ផែ​នេះ​នឹង​រួមចំណែក​ ដល់​សេដ្ឋកិច្ច​របស់​ខេត្ត​នៅ​ពេល​ដំណើរការ​”។​លោក​បាន​បន្ត​ថា​ “​នៅ​ពេល​ចាប់ផ្តើម​ដំណើរការ​ ​កំពង់ផែ​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន ​ដូចជា​ ​ការ​បង្កើត​កំពង់ផែ​សមុទ្រ​អន្តរជាតិ​ថ្មី ​សម្រាប់​ប្រទេស​ ​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ក្នុង​តំបន់​ ​ផ្តល់​ឱកាស​ការងារ​ ​និង​ប្រាក់ចំណូល​បន្ថែម​សម្រាប់​ប្រជាជន​ ​និង​សហគ្រាស​ក្នុងស្រុក​”​។​

លោកប៉េង ពោធ៍នា​បាន​បន្ថែម​ថា​ ​វាក៏​ស្របតាម​គោល​នយោ​បាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​ការ​លើក​ក​ម្ពស់វិ​ស័​យ​ទេសចរណ៍​ផង​ដែរ​។​

លោក​រដ្ឋមន្ត្រីបញ្ជាក់ថា ​ដើម្បី​ធានា​បាន​នូវ​និរន្តរភាព​នៃ​កំពង់ផែ​ ​ការងារ​បន្ថែម​ទៀត ​ទាក់ទង​នឹង​ការ​ជីក​ផ្លូវទឹក​កាន់តែ​ជ្រៅ​ ​និង​កាន់តែ​ទូលំទូលាយ​ ​ការដំឡើង​ឧបករណ៍​ជំនួយ​នាវាចរណ៍​ ​និង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​សុវត្ថិភាព​ នឹង​ត្រូវ​បញ្ចប់​មុន​ពេល​បើក​ដំណើរការ​។​ លោក​បាន​បញ្ជាក់​ថា​ ​“វិធានការ​ទាំងនេះ​នឹង​ធានា​ថា ​កំពង់ផែ​ទេសចរណ៍​ត្រូវ​តាម​ស្តង់​ដារ​បច្ចេកទេស​អន្តរជាតិ​”។​

ដោយ​ស្ថិតនៅ​ក្នុង​ខេត្ត​ជាប់​មាត់សមុទ្រ​ ​កំពង់ផែ​នេះ​នឹង​ក្លាយ​ជា​ផ្លូវទឹក​អន្តរជាតិ​ដ៏​សំខាន់ ​សម្រាប់​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​ ទៅកាន់​កោះ​ភាគ​ខាងត្បូង​ ​និង​តភ្ជាប់​ខេត្ត​កំពត​ទៅកាន់​ពិភពលោក​ ​ដោយ​ជំរុញ​វិ​ស័​យ​ទេសចរណ៍​ក្នុងស្រុក​។​

លោក​​សយ​ ​ស៊ី​ណុ​ល​ ​ប្រធានមន្ទីរ​ទេសចរណ៍​ខេត្ត​កំពត​ ​បាន​និយាយ​ថា​ ​កំពង់ផែ​នេះ​នឹង​ដើរតួ​យ៉ាងសំខាន់​ ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មកកាន់​ខេត្ត​នេះ​។​

លោកបញ្ជាក់ថា “​កំពង់ផែ​នេះ​នឹង​ជួយ​សម្រួល ​ដល់​ការធ្វើដំណើរ​តាម​ឆ្នេរសមុទ្រ​កម្ពុជា​ ​និង​អាច​ឱ្យ​នាវា​ទេសចរណ៍​មកពី​ប្រទេសជិតខាង ​ដូចជា ​វៀតណាម ថៃ ចូលចតកំពង់ផែនេះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here