អគ្គនាយកERAបង្ហើបថាទីផ្សារខុនដូចាប់ផ្តើមមានសញ្ញាវិជ្ជមាន

0

ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុនERA Cambodiaបានបង្ហើបថា ទីផ្សារខុនដូ ចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមានបណ្តើរៗហើយ ខណៈអ្នកវិនិយោគថ្មីៗចាប់ផ្តើមចូលមក។

លោកខន គង្គាបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី៧ ឧសភាថា បច្ចុប្បន្នអ្នកវិនិយោគជប៉ុន រុស្ស៊ី កូរ៉េ ភូមា និងអ្នកវិនិយោគមកពីបណ្តាប្រទេសអឺរ៉ុប បានចាប់ផ្តើមចូលមកកាន់ទីផ្សារនេះបណ្តើរៗហើយ។

លោកបន្តថា “វាមិនទាន់មានសញ្ញាភ្លូកទឹកភ្លូកដីនៅឡើយទេ តែវាកំពុងបង្ហាញសញ្ញាវិជ្ជមាន”។ លោកបន្ថែមថា “វាជាសញ្ញាល្អសម្រាប់ទីផ្សារខុនដូនៅកម្ពុជា”។

ការសិក្សាបានបង្ហាញថា នៅកម្ពុជាមានខុនដូ​ប្រមាណ៦ម៉ឺនយូនីតបានដាក់ចូលទីផ្សារ ខណៈគំរោងមួយចំនួនទៀត មិនទាន់បានបញ្ចប់ការសាងសង់នៅឡើយ។

ខុនដូនៅកម្ពុជា បានក្លាយជាលំនៅដ្ឋានបែបស៊ីវិល័យថ្មីមួយ ក្នុងបរិបទថ្មីនៃសង្គមសេដ្ឋកិច្ចកម្ពុជា ដែលវាផ្តល់ឲ្យអ្នករស់នៅមានផាសុខភាព ជាមួយនឹងសុវត្ថិភាព មានសេវាកម្មចម្រុះ ដូចជា កន្លែងហាត់ប្រាណ ស្ទីម សោណា និងមានផ្សារទំនើបផងដែរ សម្រាប់គំរោងធំៗ ដែលបានអភិវឌ្ឍន៍ឡើង តាមបរិបទនៃការប្រកួតប្រជែង ក៏ដូចជា ការច្របាច់បញ្ចូលគ្នានូវបែបផែននៃការរស់នៅ និងការធ្វើពាណិជ្ជកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here