ការកក់ជើងហោះហើរនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៅតែមានកម្រិតខ្ពស់ ធៀបនឹងតំបន់ផ្សេង

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការកក់ជើងហោះហើរ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវបានគេរំពឹងថា នឹងសម្រេចបានកំណើនលឿនបំផុត នៅលើពិភពលោក ស្របពេលដែលទីផ្សារមានស្ថិរភាព។ នេះបើយោងតាមភ្នាក់ ងារទេសចរណ៍អនឡាញ Booking.com។

លោកស្រី Laura Houldsworth នាយកគ្រប់គ្រងនៅភ្នាក់ងារ Booking.com ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា ការកក់ជើងហោះហើរ នឹងមិនកើនឡើងលឿន ដូចកាលពីប៉ុន្មានឆ្នាំថ្មីៗនេះទេ ប៉ុន្តែល្បឿនគួរតែមានស្ថេរភាពជាងមុន។

យោងតាមគេហទំព័រ Booking.com បានឱ្យដឹងថា តំបន់អាស៊ីប៉ាស៊ីហ្វិក បានកត់ត្រាកំណើននៃការកក់ជើងហោះហើរ ក្នុងអត្រាប្រចាំឆ្នាំពី១៥ ទៅ១៦% កាលពីឆ្នាំមុន ដែលត្រូវបានជំរុញដោយ សារទីផ្សាររបស់ប្រទេសចិន។Bangkok Post - Asia-Pacific bookings stableលោកស្រី Houldsworth បានមានប្រសាសន៍ឱ្យដឹងបន្តថា តំបន់អឺរ៉ុបបានរាយការណ៍ពីកំណើន នៃការកក់ជើងហោះហើរចំនួន១០% ខណៈទីផ្សារអាមេរិក នៅតែបន្តស្ថិតក្នុងសភាពទ្រឹង ហើយនិន្នាការបែបនេះ នឹងបន្តកើតឡើងនៅឆ្នាំ២០២៤នេះ។

ប្រទេសថៃបានក្លាយជាគោលដៅទេសចរណ៍ ដែលពេញនិយមបំផុត ក្នុងចំណោមអ្នកធ្វើដំណើរចិន ដែលកក់ជើងហោះហើរនៅលើវេទិការបស់គេហទំព័រ Booking.com បន្ទាប់ពីប្រទេសថៃ និងចិនបានអនុវត្តន៍ គោលនយោបាយលើកលែងទិដ្ឋាការទៅវិញទៅមក។

ទោះបីជាយ៉ាងណាក្តី លោក​ស្រី​បានគូសបញ្ជាក់ថា ទីផ្សារ​ទេស ចរណ៍មួយចំនួនដូច​ជា​ ប្រទេសកម្ពុជា និង​ប្រទេសឡាវជាដើម នៅ​តែ​មិនសូវទទួលបានភ្ញៀវ​ទេសចរណ៍ចិន ក្នុងចំនួនដ៏ច្រើននៅឡើយទេ។

លោកស្រី Houldsworth បានបន្ថែមថា “ល្បឿនក្នុងការស្ទុះងើបឡើងវិញ នៃទីផ្សារទេសចរណ៍ទាំងក្នុងប្រទេស និងក្រៅប្រទេសរបស់ប្រទេសចិន នឹងអាស្រ័យទៅលើការបើកជើងហោះហើរ អន្តរជាតិឡើងវិញ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចចិន ដែលអាចរារាំងដល់វិស័យទេសចរណ៍ក្រៅប្រទេស”៕ប្រភព: Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here