ការផ្គត់ផ្គង់ខុនដូនៅក្នុងទីក្រុងប៉ាតាយ៉ា ប្រទេសថៃហក់ឡើងខ្ពស់ ខណៈមានការបារម្ភពីការលើសតម្រូវការ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers Thailand បានធ្វើការព្រមានថា អ្នកអភិវឌ្ឍន៍ត្រូវគិតគូរដោយប្រុងប្រយ័ត្ន មុនពេលចាប់ផ្តើមគម្រោងខុនដូថ្មី នៅទីក្រុងប៉ាតាយ៉ា ដើម្បីជៀសវាងការផ្គត់ផ្គង់លើសតម្រូវការ។

ការព្រមាននេះធ្វើឡើង ខណៈការបើកដំណើរការលក់ខុនដូថ្មីៗនៅលើទីផ្សារត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង៥០% ដល់៥.០០០យូនីត នៅឆ្នាំ២០២៤។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យខាងលើ។

លោក Phattarachai Taweewong ប្រធាននាយកដ្ឋានស្រាវជ្រាវនៅក្រុមហ៊ុន Colliers បានលើកឡើងថា តួលេខនៃការព្យាករណ៍ខាងលើនេះ គឺជាកម្រិតខ្ពស់បំផុត សម្រាប់ការបើកដំណើរការខុនដូនៅប៉ាតាយ៉ា ដែលលើសពីកំណត់ត្រាចំនួន៣.៣០២យូនីតកាលពីឆ្នាំមុន។Bangkok Post - Caution urged for Pattaya developers amid fears of a glutយោងតាមក្រុមហ៊ុន Colliers បានឱ្យដឹងថា ទីតាំងដ៏ពេញនិយមបំផុត សម្រាប់ការផ្គត់ផ្គង់ខុនដូថ្មី ដែលបានបើកដំណើរការកាលពីឆ្នាំមុន គឺស្ថិតនៅតំបន់ឆ្នេរ Jomtien ដែលមានចំណែកនៃការផ្គត់ផ្គង់ចំនួន៤៣% បន្ទាប់មកគឺតំបន់ភ្នំ Phra Tamnak ដែលមានចំណែកនៃការផ្គត់ផ្គង់ចំនួន២៨% និងទីក្រុង Pattaya  City ដែលមានចំណែកនៃការផ្គត់ផ្គង់ចំនួន១៦% ។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានកត់សម្គាល់ថា តម្លៃខុនដូជាមធ្យម ដែលដាក់លក់នៅទីក្រុងប៉ាតាយ៉ានៅតែមានស្ថិរភាព ដោយសារតែខុនដូដែលលក់មិនទាន់ដាច់ នៅតែមានចំនួនច្រើននៅក្នុងស្តុក។Bangkok Post - Caution urged for Pattaya developers amid fears of a glutជាក់ស្តែង តម្លៃខុនដូនៅតំបន់ឆ្នេរ Wong Amat បានហក់ឡើងខ្ពស់កប់ពពក ដោយខុនដូនៅក្នុងគម្រោងមួយចំនួន មានតម្លៃ១៨៨.០០០បាត (៥.១១០ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។ ចំណែកឯ តម្លៃខុនដូ នៅតាមទីតាំង​មាត់​ឆ្នេរ​ផ្សេង​ទៀត ​ក៏​មានកម្រិតខ្ពស់​លើស​ពី១៣៥.០០០បាត​(៣.៦៧០ដុល្លារ)ក្នុង​មួយ​ម៉ែត្រ​ការ៉េ។Properties - Property Excellence - Pattayaផ្ទុយទៅវិញ ខុនដូនៅតំបន់ឆ្នេរ Jomtien ជាពិសេសនៅតាមបណ្តោយផ្លូវ Jomtien Sai 2 មានតម្លៃតិចជាង៦០.០០០បាត(១.៦៣២ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។៕ប្រភព: Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here