អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោកកោតសរសើរការធ្វើទីផ្សារសម្ភាល់ភូមិសាស្រ្តទំនិញរបស់កម្ពុជា

0

ដោយៈ គង់ ម៉ាលីនណា

        ហ្សឺណែវៈ លោកDaren TANG អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)បានកោតសរសើរកម្ពុជា ដែលបានធ្វើទីផ្សារសម្គាល់ភុមិសាស្រ្តទំនិញរបស់កម្ពុជា។

       ការលើកឡើងនេះធ្វើឡើងក្នុងជំនួបជាមួយលោកជំទាវចម និម្មលរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

លោកជំនួបនោះលោកអគ្គនាយក បានអបអរសាទរកម្ពុជាសម្រាប់កិច្ចខិតខំប្រឹងប្រែង ជាពិសេសក្នុងការចូលរួមលើកកម្ពស់កម្មសិទ្ធិបញ្ញានៅកម្ពុជា និងក្នុងតំបន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌។ ជាមួយគ្នានេះ លោកបានលើកសរសើរពីវឌ្ឍនភាពនៃការធ្វើទីផ្សារទំនិញសម្គាល់ភូមិសាស្រ្តទំនិញ និងការវេចខ្ចប់មានការទាក់ទាញ ដែលបានប្រែក្លាយផលិតផលទាំងនោះ ក្លាយជាផលិត​ផលប្រណិត រួមមាន ផលិតផលម្រេចកំពត អំបិលកំពត-កែប ទឹកឃ្មុំមណ្ឌលគីរី។ល។

បន្ថែមពីនេះ លោក Daren TANG បានស្នើឱ្យកម្ពុជា ចូលរួមអនុវត្តន៍គម្រោងកម្មសិទិ្ធបញ្ញាមួយចំនួន ដែលមានរយៈពេល៨-១២ ខែជាមួយក្រុមគម្រោងពិសេស របស់អង្គការកម្មសិទិ្ធបញ្ញាពិភពលោកក្នុងការជំរុញពាណិជ្ជកម្មតាមរយៈកម្មសិទិ្ធបញ្ញា។

នៅក្នុងជំនួបនេះ លោកជំទាវរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអង្គការ WIPO សម្រាប់ការគាំទ្រកម្ពុជា តាំងពីកម្ពុជាចូលជាសមាជិករបស់អង្គការនេះនៅឆ្នាំ១៩៩៥។

លោកជំទាវរដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាយល់ពីសារៈសំខាន់ នៃកម្មសិទ្ធិបញ្ញាក្នុងការជំរុញពាណិជ្ជកម្ម ក្នុងនោះរួមមានពាណិជ្ជកម្មទំនិញ សេវាកម្ម ការជំរុញធុរកិច្ចថ្មី និងសហគ្រាសមីក្រូ តូច និងមធ្យម និងវិនិយោគផ្ទាល់ពីបរទេស ការជំរុញនវានុវត្តន៍ និងការស្រាវ​ជ្រាវនិងអភិវឌ្ឍន៍ តាមរយៈការផ្ទេរបច្ចេកវិទ្យាជាដើម។

បានឆ្លៀតឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានស្នើឱ្យមានការជួយពិនិត្យ និងធ្វើវិសោធនកម្មច្បាប់ស្តីពី ពាណិជ្ជសញ្ញា ការអនុវត្តគោលនយោបាយកម្មសិទិ្ធបញ្ញា គម្រោងកម្មសិទិ្ធបញ្ញា ការផ្សព្វ​ផ្សា​យពីអត្ថប្រយោជន៍កម្មសិទិ្ធបញ្ញា ដល់សមាគមកសិកម្ម សមាគមធុរកិច្ច និសិ្សតសកលវិទ្យាល័យ។ល៕

LEAVE A REPLY

Please enter your comment!
Please enter your name here