ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមមន្រ្តី និងផ្នែកឯកជនពាក់ព័ន្ឋបានបើកកិច្ចប្រជុំពិនិត្យការងារសិក្សាគម្រោងផ្លូវតភ្ជាប់ ផ្នែកខាងកើតគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ មកកាន់ផ្លូវជាតិលេខ១។
លោកសួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យការងារ សិក្សាគម្រោងផ្លូវតភ្ជាប់ ផ្នែកខាងកើតគម្រោងសាងសង់ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដោយមានការចូលរួមពី ឯកឧត្តមប្រធាន អនុប្រធាន សមាជិកគម្រោង តំណាងសាលារាជធានីភ្នំពេញ តំណាងអ្នកឧកញ៉ា ប៉េង ហួត ម្ចាស់បុរីប៉េង ហួត បឹងស្នោ ក្រុមហ៊ុនសំណង់សៀងហៃ ព្រមទាំងមន្ត្រីបច្ចេកទេស និងភាគីពាក់ព័ន្ធជាច្រើនរូប។