ចំនួនអតិថិជនបរទេសទិញលំនៅដ្ឋានថ្លៃៗ បានដាំក្បាលចុះយ៉ាងគំហុកនៅក្នុងត្រីមាសទី១

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការ​លក់​ផ្ទះ​ប្រណីត​ នៅក្នុង​ប្រទេស​សិង្ហបុរី​បាន​ដាំក្បាលចុះ៥០ភាគរយ​ ក្នុង​ត្រីមាស​ទីមួយ​ បើធៀបនឹងរយៈពេលដូចគ្នាកាលពីមុន ខណៈផ្ទះភាគច្រើនគឺជាប្រភេទអាផាតម៉ឹន ដែលមានតម្លៃយ៉ាងតិច៥លានដុល្លារសិង្ហបុរី (៣,៧លានដុល្លារអាមេរិក)។

ក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំនេះ អាផាតម៉ិនប្រណីតចំនួន៦៦យូនីត ត្រូវបានលក់ចេញ ដោយធ្លាក់ចុះពី១២៨យូនីត ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកចំនួនជនបរទេស​ ដែល​ទិញ​អចលនទ្រព្យ​ទាំងនេះ ​បាន​ធ្លាក់ចុះប្រមាណ៩៨ភាគរយ។

ផ្ទុយទៅវិញ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ជនបរទេសបានទិញអាផាតម៉ិនប្រណីតចំនួន៥២យូនីត។ ប៉ុន្តែចាប់​តាំង​ពី​រដ្ឋាភិបាលសិង្ហបុរីដំឡើងពន្ធប្រថាប់ត្រារបស់អ្នកទិញបន្ថែម (ABSD) ក្នុងខែមេសា ឆ្នាំមុន ចំនួន​ជនបរទេស ដែលទិញផ្ទះ​ប្រណីត​បាន​ធ្លាក់​ចុះ​ជា​លំដាប់។Luxury home sales fall 50% on-year in Q1, with just one foreign buyerជុំវិញបញ្ហានៃការធ្លាក់ចុះនេះ ក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា “ការដំឡើងពន្ធប្រថាប់ត្រាទ្វេរដង លើអចលនទ្រព្យ បានបង្អាក់ចំណាប់អារម្មណ៍ របស់អ្នកវិនិយោគបរទេសក្នុងការទិញអច​លនទ្រព្យលំនៅដ្ឋាននៅក្នុងប្រទេសសិង្ហបុរី”។

កាលពីខែមេសាឆ្នាំមុន ពន្ធប្រថាប់ត្រា (ABSD) ដែលអតិថិជនបរទេសត្រូវបង់នៅពេលទិញលំនៅដ្ឋាន ត្រូវបានដំឡើងពី៣០ភាគរយទៅដល់៦០ភាគរយ ដែលជាផ្នែកមួយនៃវិធានការរបស់រដ្ឋាភិបាលសិង្ហបុរី ដើម្បីរក្សាស្ថិរភាពទីផ្សារ។

ការដំឡើងពន្ធនេះ បណ្តាលឱ្យអ្នកទិញត្រូវបង់ពន្ធខ្ពស់កប់ពពក ក្នុងទំហំទឹកប្រាក់ ប្រមាណ៣លានដុល្លារសិង្ហបុរី ប្រសិនបើពួកគេទិញផ្ទះ ដែលមានតម្លៃ៥លានដុល្លារសិង្ហបុរី ។

លោក Sing Tien Foo សាស្ត្រាចារ្យ​នៃ​អគ្គនាយកដ្ឋាន​អចលនទ្រព្យ​នៃ​សាកល​វិទ្យាល័យ​ជាតិ​សិង្ហ​បុរី(NUS) បានលើកឡើងថា “ជាធម្មតា អតិថិជនបរទេសនិយមចូលចិត្តទិញ អចលនទ្រព្យប្រណីត។ប៉ុន្តែ ចាប់តាំងពីសិង្ហបុរីដាក់ឱ្យអនុវត្តន៍ ពន្ធប្រថាប់ត្រាថ្មីកាលពីឆ្នាំមុន យើងសង្កេតឃើញថា ចំនួនអតិថិជនបរទេសបានធ្លាក់ចុះយ៉ាងគំហុក”៕ប្រភព: CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here